នៅថ្ងៃទី២២ ខែឧសភា នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងធ្វើពិធីចែកសៀវភៅ សាលដីកាស្ថាពរសំណុំរឿង ០០១ និងសាលក្រមសំណុំរឿង ០០២វគ្គទី១ថ្នាក់តំបន់លើកទី១ ជូនដល់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ពាក់ពន្ធនានា ប្រមាណ២០០នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ឧសភានេះ ពិធីនេះប្រព្រឹត្តទៅនៅសាលាដំបូងខេត្តព្រះសីហនុដោយមានការចូលរួមពី ប្រធាន អនុប្រធានតុលាការ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនិងមន្ត្រីតុលាការ នានាមកពីខេត្តព្រះសីហនុ ខេត្តកំពត កែបនិងខេត្តកោះកុងព្រមទាំងមន្ត្រីមកពីមន្ទីរអង្គភាពពាក់ព័ន្ធ នានានៅក្នុងខេត្ត។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារៀបចំពិធីចែកសាលក្រម ជូនសល់សាធារណជន។ ពិធីចែកសៀវភៅសាលក្រមសំណុំរឿង ០០២/០១ លើកទី១ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៥កន្លងទៅដោយមានការចូលរួមពីនិស្សិតច្បាប់មកពីមហា វិទ្យាល័យនានាចំនួន ៣០០នាក់។
ការចែកសៀវភៅសាលក្រមនៃសំណុំរឿង ០០២/០១ ទៅកាន់រាជធានី-ខេត្តទាំង ២៥ ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ សង្គមស៊ីវិល និងដើមបណ្តឹងរដ្ឋប្បវេណីធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យមាន ការសិក្សាបន្ថែម និងស្វែងយល់ឱ្យកាន់តែច្បាស់ពីសំណុំរឿង ០០២/០១ ៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.