អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការដែលផ្តោតទៅលើការដ្ឋានការងារចំនួនបី គឺទំនប់១មករា ក្នុងខេត្តកំពង់ធំ ការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង និងទំនប់ត្រពាំងថ្ម។
បើតាមអ្នកពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក នេត្រ ភក្ត្រា អង្គជំនុំជម្រះ នឹងរៀបចំស្តាប់ការផ្តល់សក្ខីកម្មពីដើមបណ្តឹងរដ្ឋប្បវេណី និងសាក្សីចំនួន១០រូប សម្រាប់អង្គហេតុទាក់ទង នឹងការដ្ឋានការងារទំនប់១មករា នៅក្នុងខេត្តកំពង់ធំ។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា សាក្សីទី១ ដែលត្រូវបានកោះហៅមកផ្តល់សាក្សីកម្ម នៅថ្ងៃនេះ គឺលោក ឱ ហូ អតីតកម្មាភិបាលខ្មែរក្រហមដែលបានធ្វើការនៅនៅតំបន់នោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ឧសភាម្សិលមិញ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា ការកម្ពុជា ក៏បានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីមួយរូបដែរ គឺអ្នកស្រី វង សារុន។ អ្នកស្រីជាបុគ្គលិកបម្រើការ នៅមន្ទីរពេទ្យក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានស្វាមីជាគ្រូពេទ្យផ្នែក វះកាត់នៅមន្ទីរពេទ្យ ម២២ ក្នុងស្រុកត្រាំកក់។ អ្នកស្រី និងស្វាមី ព្រមទាំងកូនត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំខ្លួននៅមន្ទីរសន្តិសុខក្រាំងតាចាន់។ មួយសបា្តហ៍ក្រោយមក ប្តីរបស់អ្នកស្រីត្រូវបានក្រុមខ្មែរក្រហមសម្លាប់ ហើយអ្នកស្រីត្រូវបន្តជាប់ឃុំក្នុងមន្ទីរឃុំឃាំងក្រាំងតាចាន់។
សវនាការលើអង្គហេតុថ្មីក្នុងវគ្គទី២នៃសំណុំរឿង០០២/០២នេះ ធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូង បានបញ្ចប់សវនាការវគ្គទី១ លើអង្គហេតុសហករណ៍ត្រាំកក់ និងមន្ទីរសន្តិសុខក្រាំងតាចាន់។ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនការរយៈពេល៥១ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី៨ខែមករា រហូតដល់ថ្ងៃទី១៩ខែឧសភានេះ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី អ្នកជំនាញ និងដើម បណ្តឹងរដ្ឋប្បវេណីចំនួន៣៧រូប ក្នុងនោះសាក្សី ១៨រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន១៨រូប និងអ្នកជំនាញ១រូប៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.