អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជាបានបន្តបើកសវនាការលើសំណុំរឿង ០០២/០២ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០១៥ នេះ ដោយបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីមួយរូបគឺអ្នកស្រី វង សារុន។
អ្នកស្រីជាបុគ្គលិកបម្រើការ នៅមន្ទីរពេទ្យក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានស្វាមីជាគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យ ម២២ ក្នុងស្រុកត្រាំកក់។ អ្នកស្រី និងស្វាមី ព្រមទាំងកូនត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំខ្លួននៅមន្ទីរសន្តិសុខក្រាំងតាចាន់។ មួយសបា្តហ៍ក្រោយមក ប្តីរបស់អ្នកស្រីត្រូវបានក្រុមខ្មែរក្រហមសម្លាប់ ហើយអ្នកស្រីត្រូវបន្តជាប់ឃុំក្នុងមន្ទីរឃុំឃាំងក្រាំងតាចាន់។
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.