លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហម បានគូសបញ្ជាក់ពីសារសំខាន់នៃការចែកសៀវភៅសាលក្រមសំណុំរឿង ០០២/០១ និងសាលដីកាសំណុំរឿង០០១ ដែលអាចឲ្យមន្ត្រីតុលាការ មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការយល់ដឹងបន្ថែមពី ប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដំណើរការអនុវត្តនីតិវិធីច្បាប់ យុត្តិសាស្ត្រ និងបទពិសោធន៍សំខាន់ៗផ្សេងទៀត ដែលបានអនុវត្តនៅតុលាការចម្រុះកម្ពុជា និងអង្គការសហប្រជាជាតិនេះ។
លោក នីខូឡាស គុំជាន សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបញ្ជាក់ថាកិច្ចដំណើរការនីតិវិធី ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាកិច្ចការដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោកទាំងមូល។ តុលាការនេះបានស្វែងរកមូលហេតុនៃការបង្កសោកនាដកម្ម ដែលរដ្ឋាភិបាលខ្មែរក្រហមបានបង្កឡើង។
លោកបន្តថា សេចក្តីសម្រេចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលយក យុត្តិសាស្ត្រនៃតុលាការនានា មកអនុវត្ត បានកំពុងតែត្រូវបានសិក្សា និងដកស្រង់យកនូវយុត្តិសាស្ត្រពីសាលាក្តីខ្មែរក្រហមទៅសិក្សា និងអនុវត្តផងដែរ។
បើតាមលោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុសាលក្រមទាំងនេះនឹងផ្តល់ឲ្យមន្ត្រី តុលាការ និងអ្នកអនុវត្តច្បាប់នានាយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រ ក៏ដូចជា យុត្តិសាស្ត្រ ការអនុវត្តច្បាប់ បទដ្ឋាននានានិងនីតិវិធីដែលបានអនុវត្តនៅសាលាក្តីខ្មែរក្រហម ត្រូវបានអ្នកច្បាប់របស់យើងយកមកសិក្សារៀនសូត្រ និងទាញយកបទពិសោធន៍មកអនុវត្តនៅក្នុងការ។
ចំណែកលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា រហូតមកទល់ពេលនេះ ជនរងគ្រោះនៃរបបខ្មែរក្រហមបានទទួលនូវការពិត និងយុត្តិធម៌ជាបណ្តើរៗពីការជំនុំជម្រះក្តីនៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ ជនរងគ្រោះមួយចំនួនធំ បានធូរស្បើយពីជំងឺផ្លូវចិត្ត និងមានការពេញចិត្តចំពោះសាលក្រម ដែលប្រកាសដោយអង្គជំនុំជម្រះនាពេលកន្លងមក។
នេះជាលើកទី២ ហើយដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានធ្វើពិធី ផ្សព្វផ្សាយ និងចែកសាលក្រមសំណុំរឿង ០០២/០១ ប្រឆាំងនឹងអតីតមដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ដល់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ ស្ថាប័នពាក់ព័ន្ធនានា និស្សិត និងអ្នកស្រាវជ្រាវនានា៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.