Thursday, June 4, 2015

ទិដ្ឋភាព​កម្ពុជា ស្មើ ឡាវ ១-១ កក្រើក​អូឡាំពិក​យប់​មិញ

​ ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិកម្ពុជា​និង​ក្រុម​ជម្រើស​ជាតិ​ ឡាវ​បាន​បញ្ចប់ក្នុង​​លទ្ធផល​ស្មើ​គ្នា​ ១-១។ នៅ​តង់ទី១ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ ប៉ុន្តែ​នៅ​តង់​ទី​​ពីរ​ទើប​ក្រុម​ទាំង​ពីរ​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ ដោយ​ខ្សែ​ប្រយុទ្ធ​មុតស្រួច​​លេខ៩​​របស់​កម្ពុជា ឃួន ឡាបូរ៉ាវី បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហ៊ោ​កង​រំពង​​កក្រើក​ស្តាត​អូឡាំពិក បន្ទាប់​ពី​ស៊ុត​ចូល​ទី​ឡាវ​នៅ​ទី​៤៦​ដើម្បី​នាំ​មុខ ១-០ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក​​ខ្សែ​ប្រយុទ្ធ​លេខ​៩​ឡាវ Sangvone Phimmasen បាន​តែត​ចូល​ទី​របស់​កម្ពុជា​ដើម្បី​តាម​ស្មើ​នៅ​នាទីទី ៥០។ ចប់​ការ​ប្រកួត​​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។

សម្រាប់​ការ​ប្រកួត​នេះ លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឡាវ​បាន​និយាយ​ក្នុង​សន្តិសីទ​ក្រោយ​ការ​ ប្រកួត​ថា ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​អាច​ស្មើ​នឹង​ម្ចាស់​កម្ពុជា ប៉ុន្តែ​ក៏​មាន​កំហុស​​ច្រើន​ដែរ​ដែល​កូន​ក្រុម​របស់​លោក​ត្រូវ​តែ​កែ​លម្អ​ ​នា​ពេល​ខាង​មុខ។  ទោះ​ជា​យ៉ាង​ណា លោក​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ដែល​ចូល​ ទស្សនា និង​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

ជា​មួយ​គ្នា​នេះ​លោកគ្រូ​បង្វឹក​ជម្រើស​កម្ពុជា ​Kazunori Ohara បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​លេង​មិន​សូវ​បាន​ល្អ​ទេ​ដោយ​បង្កើត​ឲ្យ​មាន​​កំហុស​ជា​ច្រើន ​ទាំង​ចំណុច​ការ​ពារ និង​បម្រើ​ប្រយុទ្ធ។ ក្រុម​របស់​លោក​ត្រូវ​តែ​កែ​​លម្អ​ចំណុច​ទាំង​នេះ​ឲ្យ​បាន​ ប៉ុន្តែ​​លោក​ក៏​កោត​សរសើរ​ដែល​កូន​ក្រុម​របស់​លោក​ខំ​ប្រឹង​លេង​អស់​ពី​ សមត្ថភាព៕



Cambodia Vs Loa 4

Cambodia Vs Loa 1

Cambodia Vs Loa 3

Cambodia Vs Loa 2

Cambodia Vs Loa 5

Cambodia Vs Loa 6

Cambodia Vs Loa 7

Cambodia Vs Loa 8

Cambodia Vs Loa 9

Cambodia Vs Loa 14

Cambodia Vs Loa 15

Cambodia Vs Loa 16


អត្ថបទ៖  ស្រី សុវណ្ណដារ៉ា

 ប្រភព Sabay

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!