រាជធានីភ្នំពេញ៖ បុរសជាមន្ត្រីប៉េអិមម្នាក់ ស្រវឹងស្រាបើករថយន្តបុករ៉ឺម៉កម៉ូតូកង់បី នៅចំណុចមុខសាលាសង្កាត់ស្ទឹងមានជ័យ បណ្ដាលឲ្យអ្នករត់រ៉ឺម៉ករងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រួចអ្នកបើករថយន្តបង្កបានព្យាយាមបើករត់ ក៏ត្រូវបានអ្នកដំណើរដេញឃាត់បាននៅខាងកើតផ្សារដើមគរ ស្ថិតនៅចំណុចផ្លូវលេខ៣៤៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ប្រភព
ព័ត៌មានជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា
នៅវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥
គេបានឃើញរថយន្តកាមេរី ពណ៌ក្រហម
បើកបរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីលិចទៅកើត
មានល្បឿនលឿងរួចរេពេញផ្លូវ។
ខណៈមកដល់
ចំណុចកើតហេតុ បានជ្រុលបុករ៉ឺម៉កកង់បី
ដែលជិះក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង
បណ្ដាលឲ្យបុរសជាអ្នកបើករ៉ឺម៉កកង់បីនោះ
រងរបួសធ្ងន់ត្រូវបានរថយន្ត
សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ
ចំណែករ៉ឺម៉កកង់បីបានរងការខូចខាតយ៉ាងដំណំ។
ប្រភព
ដដែលបានបន្តថា បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្តខាងលើ
បានព្យាយាមបើករត់ទាំងរថយន្តបែកកង់ខាងឆ្វេង
តាំងពីចំណុចកើតហេតុ រហូតដល់ខាងកើតផ្សារដើមគរ ដល់ផ្លូវលេខ៣៤៨
ក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានតែម្តង។
អ្វី
ដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានប្រជាពលរដ្ឋជាច្រើននាក់
បាននាំគ្នាចោមរោម
និងបានរិះគន់យ៉ាងខ្លាំងទៅលើបុរសជាប៉េអិមទាំង២នាក់នោះថា
សុទ្ធតែជាកម្លាំងសមត្ថកិច្ចប៉ុន្តែបែរជានាំគ្នាផឹកស៊ីស្រវឹង
ស្រាជោកជាំ ហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ
ហើយរត់រករួចខ្លួនមិនមានការទទួលខុសត្រូវថែមទៀត។
ក្រោយ
មក សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ
ដោយខ្លាចប្រជាពលរដ្ឋ ទប់កំហឹងមិនបាន
និងអាចបង្កជាអំពើហិង្សានោះ
សមត្ថកិច្ចបាននាំគ្នាដូរកង់រថយន្តខាងលើ
ដើម្បីបើករថយន្តនិងនាំជនបង្កទាំង២នាក់
ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនាពេលក្រោយ៕
ប្រភព Kqube