រាជធានីភ្នំពេញ៖ ធនាគារថ្មីស្រឡាងមួយ ដែលមានប្រភពចេញមកពីប្រទេសថៃ បានមកបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដែលមានទីតាំងស្ថិតនៅអាគារភ្នំពេញថាវើ (Phnom Penh Tower) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ជិតស្តុបពេទ្យចិន។
ធនាគារ ថ្មីមួយនេះបានបង្ហាញខ្លួននៅក្នុងពិព័រណ៍ផលិតផលថៃនៅកោះពេជ្រ កាលពីម្សិលមិញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ដោយអ្នកតំណាងនៃធនាគារថ្មីនេះបានប្រាប់ Kqube.net ឲ្យ ដឹងថា គេមានប្រភពចេញមកពីប្រទេសថៃ បច្ចុប្បន្នកំពុងផ្ដល់សេវាកម្មចំនួនពីរ ជាជំហានដំបូងសម្រាប់ប្រជាជនកម្ពុជាទូទៅផងដែរ។
លក្ខណៈ ពិសេសរបស់ធនាគារនេះ ប្រជាពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃ គឺអាចផ្ញើលុយពីប្រទេសថៃមកស្រុកកំណើតបានយ៉ាងងាយស្រួល ថែមទាំងមានសុវត្ថិភាពខ្ពស់ ដោយមិនភ័យព្រួយដូចលោកអ្នកផ្ញើតាមភ្នាក់ងារឯកជនឡើយ ហើយមានតម្លៃសេវាធូរថ្លៃថែមទៀតផង ដោយលោកអ្នកគ្រាន់តែមានគណនីវីងនៅកម្ពុជាប៉ុណ្ណោះ។ ព្រោះវីង(Wing) ជាដៃគូសហការយ៉ាងពិសេសរបស់ធនាគារថ្មីមួយនេះ។
ដើម្បី ចង់ដឹងថា តើធនាគារថ្មីមួយនេះ ផ្តល់ភាពងាយស្រួល និងមានសេវាកម្មអ្វីខ្លះនោះ? សូមទស្សនាវីដេអូបទសម្ភាសន៍រវាង Kqube.net និងអ្នកតំណាងធនាគារនេះ ដូចខាងក្រោម៖
ប្រភព Kqube