ខេត្តសៀមរាប៖ ព្រឹទ្ធាចារ្យជាជនជាតិខ្មែរ៣រូប
ដែលមានជំនាញផ្នែកជួសជុល ប្រាសាទឥដ្ឋអស់រយៈពេលជាង២០ឆ្នាំ
បានទទួលងារជាពលករជំនាញឆ្នើម “The best worker"
ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៤ របស់អាយស៊ីស៊ីអង្គរ។
នេះបើយោងតាមទំព័រ Facebook របស់អាជ្ញាធរជាតិអប្សរា
ធ្វើការផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។
ប្រភពដដែលបានបន្តថា ងារនេះត្រូវបានប្រគល់ជូនដោយ
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងឱកាសនៃកិច្ចប្រជុំបច្ចេកទេស
លើកទី២៤ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ
និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នាថ្ងៃទី០៥
ខែមិថុនា ឆ្នាំ២០១៥។
ព្រឹទ្ធាចារ្យខ្មែរ
ដែលមានជំនាញខាងជួសជុលប្រាសាទឥដ្ឋទាំង៣រូបនេះ រួមមាន លោកតា ស៊ឹម
អៃ អាយុ៧០ឆ្នាំ លោកតា ស៊ឹម អឿម អាយុ៦៣ឆ្នាំ និងលោកតា ភេម ភឿម
អាយុ៦៨ឆ្នាំ មានទីលំនៅជិតប្រាសាទបាគង ស្រុកប្រាសាទបាគង
ខេត្តសៀមរាប។
លោកតា ស៊ឹម អឿម បានរៀបរាប់ថា
លោកតា
និងក្រុមការងារបានចាប់ផ្តើមការងារជួសជុលប្រាសាទឥដ្ឋតាំងពីនៅ
ក្មេងៗ ដោយឪពុករបស់លោកតាក៏ជាអ្នកជួសជុល
និងបង្ហាត់បង្ហាញគាត់ដែរ ហើយលោកតាបន្តថា ការងារនេះ
លោកតាចេះពីឪពុកលោកខ្លះ
និងទទួលបានការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ ហុងគ្រី អ៊ីតាលី
និងអាល្លឺម៉ង់
ក្នុងពេលដែលលោកតាចូលរួមធ្វើការជាមួយពួកគេតាំងពីឆ្នាំ១៩៩៤
មក៕
ប្រភព Kqube