រាជធានីភ្នំពេញ៖ ដោយនាពេលកន្លងមកមានអង្គការ
និងក្រុមហ៊ុនមួយចំនួន បានធ្វើការផ្សព្វផ្សាយនៅតាមទីសាធារណៈ
និងនៅតាមសាលារៀនផ្ទាល់
ដើម្បីអូសទាញសិស្សនិងអាណាព្យាបាលឲ្យបំពេញបែបបទ
និងបង់ប្រាក់ជាថ្នូរនឹងការសន្យាផ្ដល់អាហារូបករណ៍ឬផលប្រយោជន៍
ផ្សេងៗ ដោយមិនមានលិខិតបទដ្ឋានច្បាស់លាស់ឡើយ។
ដូច
នេះ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា
ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ បានជូនដំណឹងនិងបញ្ជាក់ថា
ក្រសួងពុំមានចេញគោលការណ៍អនុញ្ញាតឲ្យអង្គការជាដៃគូអភិវឌ្ឍន៍
និងក្រុមហ៊ុនណាមួយ ធ្វើសកម្មភាពជួយដល់វិស័យអប់រំ
ដោយធ្វើសកម្មភាពតាមរូបភាពបង់ប្រាក់ឡើយ។
អាស្រ័យ
ដូចសេចក្ដីប្រកាសព័ត៌មានខាងលើ មាតាបិតាសិស្ស
និងសាធារណៈជនទាំងអស់ គួរមានការប្រុងប្រយ័ត្ន
ដើម្បីជៀសវាងចាញ់ការបោកប្រាស់ដែលអាចកើតឡើងជាយថាហេតុ
តាមរូបភាពខាងលើ៕
សេចក្ដីប្រកាសព័ត៌មាន៖
ប្រភព Kqube