ក្នុងសន្និសីទកាសែតនៅព្រលានយន្ដហោះនៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចប្រជុំសភាវ័យក្មេងពិភពលោក គឺបានលើកយកប្រធានបទជាច្រើនដែលបង្ហាញពីតួនាទីសំខាន់របស់យុវជន ដែលជាអ្នកបន្តវេន។ លោក ហ៊ុន ម៉ានី សង្កេតឃើញថា បញ្ហារបស់យុវជននៅបណ្ដាប្រទេសទាំងអស់ គឺមិនខុសពីប្រទេសកម្ពុជានោះទេ តែអ្វីដែលយុវជនត្រូវចូលរួមចំណែកដោះស្រាយនោះ គឺការបញ្ចេញទស្សនៈ ពីចំនុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីចូលរួមក្នុងការដោះស្រាយ និងអភិវឌ្ឍប្រទេស។
ជាមួយគ្នានេះសមាជិកសភាកម្ពុជាវ័យក្មេងរូបនេះ ក៏ជំរុញឲ្យយុវជនកម្ពុជាពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីក្លាយជាបន្ដវេន ដោយយុវជនត្រូវយល់ដឹងពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ តម្លៃនៃសន្ដិភាព និងវិបុលភាពជាមុនសិន នោះទើបអាចទប់ស្កាត់សង្គ្រាម និងអំពើហិង្សាកុំឲ្យកើតឡើងនៅក្នុងប្រទេស ពោលគឺ យុវជនត្រូវមានគំនិតចាស់ទុំសិន។ «ដោយសារតែយុវជន គឺជាអ្នកបន្តវេនដ៏សំខាន់របស់ប្រទេសជាតិ ការពង្រឹង ការផ្ដល់ឱកាស គួបផ្សំនិងពេលវេលានោះផងដែរ គឺត្រូវការអប់រំគាត់ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់ដឹងពីសុខសន្ដិភាព តម្លៃនៃសន្ដិភាព ។ ហើយធ្វើយ៉ាងណាឲ្យអ្វីជាការសម្រេចចិត្តរបស់គាត់គឺមានភាព ទទួលខុសត្រូវ ដើម្បីថែរក្សាឲ្យបាននូវអ្វីដែលមានស្រាប់ ព្រោះថាលិទ្ធិប្រជាធិបតេយ្យ សុខសន្ដិភាព ស្ថេរភាព គឺជាអ្វីដែលជាមូលដ្ឋានចំពោះវិបុលភាព»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី។
លោក ហ៊ុន ម៉ានី និងសមាជិករដ្ឋសភាវ័យក្មេងរបស់គណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងកិច្ចប្រជុំសភាវ័យក្មេងពិភពលោក នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ឧសភា ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍គ្នា ជាមួយសមាជិកសភាវ័យក្មេងនៅបណ្ដាប្រទេសទូទាំងពិភពលោក៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.