បើទោះជាមិនទាន់មានឱកាសច្រើនជួបពិភាក្សាជាមួយលោក ហ៊ុន សែន ក៏ដោយ តែលោក សម រង្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកយកបញ្ហារបស់ប្រជាពលរដ្ឋ ដូចជា បញ្ហាបូរណភាពទឹកដី បញ្ហាកសិករបាត់បង់ដីធ្លី បញ្ហាកសិកដែលលក់ផលិតផលខាត ប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ត្រូវលើកយកពិភាក្សាជាមួយលោក ហ៊ុន សែន ដែរ។
ក្នុងវីដេអូឃ្លីបជាង៦នាទីជួបអ្នកគាំទ្ររបស់ខ្លួននៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៥ ដែលទើបបង្ហោះនៅលើហ្វេសបុកខ្លួនកាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បញ្ជាក់យ៉ាងដូច្នេះថា«អ្វីដែលជាទុកកង្វល់ អ្វីដែលជាការឈឺចាប់ អ្វីដែលជាការព្រួយបារម្ភរបស់ប្រជារាស្ត្រខ្មែរ នេះហើយជាប្រធានបទនៃវប្បធម៌សន្ទនា។ ខ្ញុំមិនទាន់មានឱកាសច្រើនលើសលុបទេ ប៉ុន្តែពេលណាដែលមានឱកាសនិយាយជួបជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនគឺ លើកពីបញ្ហាព្រំដែន បញ្ហាបូរណភាពទឹកដី បញ្ហាអន្តោប្រវេសន៍ បញ្ហាព្រៃឈើ បញ្ហាទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិធម្មជាតិ ដែលយើងបាត់បង់ ដែលយើងព្រួយបារម្ភថានឹងរលាយសាបសូន្យ ក៏យើងនឹងការពារឲ្យបានត្រឹមត្រូវ»។
ជាមួយគ្នានេះលោក សម រង្ស៊ី នៅតែបញ្ជាក់ថា វប្បធម៌សន្ទនានេះ គឺអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិបាន តែមិនមែនមានន័យថា រូបលោកឈប់រិះគន់ ឬបើកដៃឲ្យគណបក្សកាន់អំណាចធ្វើអ្វីតាមតែចិត្តនោះទេ៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.