ចុង សប្ដាហ៍នេះ ខេត្តតាកែវនឹងមានការរៀបចំព្រឹត្តិការណ៍បារខែមតាកែវ ២០១៥ ដែលជាការប្រមូលផ្ដុំអ្នកមានបទពិសោធន៍ក្នុងវិស័យអាជីវកម្ម និងបច្ចេកវិទ្យា ដើម្បីចែករំលែកចំណេះដឹងនិបបទពិសោធន៍ថ្មីដល់សិស្សនិស្សិត និងពលរដ្ឋជុំវិញខេត្តតាកែវពីប្រធានបទទាក់ទងការវិវឌ្ឍន៍នៃ បច្ចេកវិទ្យាថ្មីៗ, ចំណេះដឹងអ៊ីនធឺណិត, ព័ត៌មានសង្គម និងសហគ្រិនភាពជាដើម។
ព្រឹត្តិការណ៍នេះជាឱកាសពិសេសសម្រាប់ប្រិយមិត្តបានជួបជាមួយ វាគ្មិនជំនាញមកពីបណ្ដាស្ថាប័នផ្សេងៗ ដែលក្នុងរយៈពេល ១ថ្ងៃ កន្លះ ពួកគេនឹងចែករំលែកពីចំណេះដឹងពីការធ្វើអាជីវកម្ម ក៏ដូចជាបង្ហាញពីការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យារួមទាំង ចំណេះដឹងផ្សេងៗទៀតដែលប្រិយមិត្តអាចចូលរួមសិក្សាស្វែងយល់។
ក្នុងចំណោមប្រធានបទប្រហែល ៤៥ ដែលទាក់ទងទៅនឹងបច្ចេកវិទ្យាអ៊ីនធឺណិត សហគ្រិនភាព អាជីពការងារ និងការរចនាច្នៃប្រឌិតជាដើម ប្រិយមិត្តអាចជ្រើសរើសប្រធានបទណាមួយដែលចាប់អារម្មណ៍ជាងគេដែល បិទនៅតារាងព័ត៌មាននៅបរិវេណកម្មវិធី។
បារខែមតាកែវ ២០១៥ ប្រារព្ធឡើងនៅថ្ងៃទី ២៧ និង២៨ ខែមិថុនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.