Tuesday, June 23, 2015

Google+ទៅ​មិន​រួច Facebook?

Facebook ​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​មួយ​ភាគ​ធំ​របស់​យុវវ័យ​​ជុំវិញ​ពិភពលោក បូករួម​ទាំង​កម្ពុជា​ផង។ ចុះ​ Google+ វិញ​ទទួល​បាន​ការ​គាំទ្រ​ប៉ុណ្ណា​ដែរ? អាច​ប្រៀប​ជាមួយ​Facebook បាន​អត់?

Google-

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​នេះ លោក ឌឿង សុភា តួនាទី​ជា Web Developer មួយ​រូប​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​លើក​ឡើង​ថា Google+ ថ្វី​ត្បិត​តែ​ជា​បណ្ដាញ​សង្គម​ដូច​Facebook មែន ប៉ុន្តែ​ប្រជាប្រិយភាព​របស់​បណ្ដាញ​សង្គម​មួយ​នេះ មិន​អាច​យក​ទៅ​ប្រៀប​Facebook បាន​ឡើយ។ លោក​ថា ​ចុះ​ឈ្មោះ​លេង G+ បាន​ជាង ២ឆ្នាំ​ហើយ តែ​អ្នក​លេង​ហាក់​ខ្សត់ខ្សោយ មិន​សកម្ម​ដូច​Facebook ទេ។ “ជាង​២ឆ្នាំ ដូច​គ្នា Friend ក្នុង​G+ មាន​តែ​ជាង ៨០០នាក់…Facebook ខ្ញុំ​មាន​ជាង ១,៤០០នាក់”។

ទន្ទឹម​នឹង​ការ​លើក​ឡើង​ថា G+ ហាក់​ស្ងប់ស្ងាត់​មិន​ដូច​Facebook របស់​សុភា ស្រាប់​តែ​លោក ឡុញ សាមដី មាន​នាទី​ជា ICT Project Manager ប្រចាំ​ក្រុមហ៊ុន​Resolvo ឯណេះ​វិញ​និយាយ​ថា មិន​ដូច្នោះ​ទេ ព្រោះ​Friend ក្នុង​Circle របស់​លោក មាន​ជិត ២ពាន់​នាក់​ឯណោះ។ តែ​លោក​ជឿថា google+ ហាក់​មាន​Technical ខ្ពស់​ជាង​Facebook ដែល​ជា​ហេតុ​មិន​អាច​ទាក់ទាញ​User ធម្មតា ឬ​ស្រីៗ​ឲ្យ​លេង​ច្រើន​បាន។ “ក្នុង​ចំណោម Friend ខ្ញុំ​ជាង ១ ៨០០នាក់ ពួក​ម៉ាក​ស្រី មិន​ដល់ ១០០នាក់​ផង”។

​ងាក​មក​ជួប​នារី ដែល​និយម​លេង​Facebook ដែរ​នោះ សុភី​ថា នាង​មិន​ដែល​ស្គាល់​ទេ Google Plus ហ្នឹង​នោះ កុំ​ថា​ឡើយ​ដល់​លេង ណាមួយ​នាង​មិន​មែន​ជា​អ្នក​IT អី​ផង។

ជា​អ្នក​ជំនាញ​កូដ​មួយ​រូប (Programmer) កញ្ញា សុវណ្ណឌី ​អះអាង​ថា បើ​ទោះ​បី​ជា​គេ​យល់​ដឹង​ច្រើន​គួរសម​ពាក់ព័ន្ធ​នឹង​តិចនិកខល បន្តិច​មែន​តែ Google+ គេ​មិន​មាន​គណនី​ទេ។ នាង​ថា លេង​តែ​Facebook ឬ​Skype ជា​ដើម G+ ហ្នឹង​អត់​ដែល​លេង​ផង។

G+ (Google Plus) ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​របស់​Google ដែល​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ២៨ ខែមិថុនា ២០១១។ គិត​មក​ដល់​ចុង​ឆ្នាំ ២០១២ Social Network ដែល​ប្រកាស​ជា​គូ​ប្រជែង​ដ៏​ធំ​បំផុត​របស់​Facebook មួយ​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​លេង​ប្រហែល ៣០០ លាន​នាក់​គិត​ត្រឹម​ខែ​មីនា​ឆ្នាំ ២០១៥ ខណៈ​ដែល​អ្នក​លេង​ហ្វេសប៊ុគ​មាន​រហូត​ដល់​ទៅ​ជាង ១ពាន់​លាន​នាក់​ទៅ​ហើយ។

ចុះ​មិត្ត​យុវវ័យ​វិញ​យល់​យ៉ាង​ណា​ចំពោះ​ប្រជាប្រិយភាព​របស់​Google+ (G+)? សម្បូរ​ស្រីៗ​លេង​ដូច​Facebook អត់?

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!