Tuesday, June 23, 2015

iPhone 6 ថ្មី​ទើប​ទិញប្រើ​​បាន​ពីរ​​ថ្ងៃក៏​​ផ្ទុះ

កាល ​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥នេះ​ ​មាន​​ករណី​ផ្ទុះ​ទូរសព្ទ​ iPone 6 របស់​ក្រុមហ៊ុន Apple ដំបូង​ នៅ​ប្រទេស​ឥណ្ឌាទៅ​លើ​បុរស​ម្នាក់​​ដែល​ជា​ថៅ​កែ​ភោជនីដ្ឋាន​ ​បន្ទាប់​ពី​បាន​ទិញ​​មក​ប្រើ​រយៈ​ពេល​តែ​​២​ថ្ងៃ​ប៉ុណ្ណោះ។

apple1-1

​Kishan Yadav ​ដែល​ជា​​ថៅកែ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​បាន​បញ្ជាក់​​ថា ​ពេល​លោក​កំពុង​តែ​បើ​ឡាន​លើ​ដង​ផ្លូវ​ MG Road ​បណ្ដើរ​ ​​លោក​ប្រើ​ទូរសព្ទ​នោះ​ខល​ទៅ​​មិត្តភ័ក្ដ​របស់​លោក​បណ្ដើរ​ ​​ខណៈ​នោះ​​​លោក​សង្កេត​ឃើញ​មាន​ផ្កា​ភ្លើង​​ក្នុង​ទូរសព្ទ និងឡើង​កម្ដៅ​​យ៉ាង​ខ្លាំង។​ ភ្លាម​នោះ ​លោក​​ក៏​បាន​បោះ​វា​ចោល​ចេញ​ពី​ឡាន​ ​​ហើយ​វា​ក៏​ផ្ទុះ​ភ្លាមៗ​ពេល​ប៉ះ​នឹង ​ដី។

លោក​បាន​បន្ថែម​ទៀត​ថា​ ពេល​នោះ​ទូរសព្ទ​គឺ​កំពុង​ខល​នៅ​ឡើយ​ ហើយ​ថាមពល​ថ្ម​គឺ​ប្រហែល​ជា ៧០%​។ បើ​លោក​​មិន​បោះ​ចោល​ទេ​ ផ្ទៃ​មុខ​របស់​គាត់​អាច​ឆេះ​រលាក​បាន។

​នេះ​គឺ​ជា​ករណី​ដំបូង​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ចាប់​ តាំង​ពី​ថ្ងៃ​ដាក់​លក់​​ iPhone 6 កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៤ មក។ អ្នក​តំណាង​របស់​ Apple ម្នាក់​បាន​និយាយ​ថា​​​​ ពួក​គេ​កំពុង​តែ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​នេះ​​ ហើយ​ខ្លួន​ពុំ​ដែល​បាន​ទទួល​​បណ្ដឹង​ករណី​បែប​នេះ​​​ទេ​ក្នុង​ប្រទេស​ឥណ្ឌា​ ពី​​មុនមក។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Gurgaon ​ថ្ងៃ​ទី​២០ មិថុនា​ប៉ុន្តែ​ទើប​តែ​បាន​លេច​លឺ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​​បន្ទាប់​ ពី​អ្នក​ប្រើ​ប្រាស់​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស។

Yadav បាន​អះអាង​ថា​​ លោក​​បាន​ទិញ​ iPhone 6 ​ពី​ហាង​ទូរសព្ទ​​ធំ​​មួយ​នៅ​ក្នុង​ផ្សារ​​ Galleria ក្នុង​តម្លៃ​ ៦០ ០០០ រូពី (៩៤២ ដុល្លារ​អាមេរិក)​ កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​នេះ​ ពណ៌​ប្រផេះ​​ទំហំ​ 64GB។

iphone1_1435074912

​នៅ​ថ្ងៃ​ច័ន្ទ​ Yadav ​បាន​យក​ទូរសព្ទ​​ទៅ​ហាង​ដែល​គាត់​បាន​ទិញ​​ ហើយ​ទូរសព្ទ​នោះ​ក៏​ត្រូវ​បាន​​​បញ្ជូន​បន្ត​​ទៅ​កន្លែង​​សេវា​​បម្រើ​កម្ម​ ​របស់​ Apple។ ​លោក​បាន​​បញ្ជាក់​​ថា​ បុគ្គលិក​នៅ​ទី​នោះ​បាន​ឲ្យ​គាត់​បង់​លុយ​កក់​ឲ្យ​ពួក​គេ​​ នោះ​​ពួក​គេ​នឹង​ផ្ដល់​ទូរសព្ទ​ថ្មី​ឲ្យ​គាត់​។ ក្រោយ​មក​គាត់​ក៏​បាន​ប្ដឹង​ប៉ូលិស៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!