ក្រៅពីភាសាចេញពីមាត់ (សម្ដីសំដៅ) ភាសាកាយវិការក៏ជា បែបបទយ៉ាងសំខាន់មួយផងដែរ ក្នុងវិស័យទំនាក់ទំនង ឬកិច្ចប្រាស្រ័យទាក់ទងរបស់មនុស្ស។ ការប្រើប្រាស់កាយវិការឆ្គាំឆ្គងជាចំណុចមួយដែលមនុស្សគ្រប់គ្នា ត្រូវតែគិតសារជាថ្មី ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់ចំណងទំនាក់ទំនង។
ខាង ក្រោមនេះ ជាកាយវិការទាំង៧យ៉ាងដែលមនុស្សជោគជ័យច្រើនតែធ្វើ ហើយវាកាន់តែធ្វើឲ្យពួកគេទទួលបានការស្រលាញ់ពេញចិត្ដថែមមួយ កម្រិតទៀតអំពីអ្នកជុំវិញខ្លួន៖
១. ញញឹមទន់ភ្លន់
២. ព្រឹកភ្នែកមួយៗ
៣. សម្លឹងដោយក្រសែភ្នែកស្រទន់
៤. អង្គុយយោគជើងតិចៗ ក្នុងកម្រិតមួយសមរម្យ
៥. បង្វែរខ្លួនទាំងស្រុងមកដៃគូរសន្ទនា
៦. លើកដៃឡើងជាមួយនឹងស្នាមញញឹម
៧. ស្វាគមន៍មិត្តភ័ក្ដិ ឬអ្នកណាម្នាក់ដោយបើកដៃទាំងពីរ និងបើកចំហទ្រូង
ប្រភព Kqube