កំពង់ធំៈ ប្តីប្រមឹកម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីបានកាប់ប្រពន្ធចំនួនបួនកាំបិតខ្វែវបណ្តាលឲ្យដួលស្លាប់ក្នុងថ្លុកឈាមកាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃពុធម្សិលមិញនៅភូមិស្រែចុង ស្រុកសណ្តាន់។
លោក ម៉ៅ បូរាណ នាយរងផ្នែកព្រហ្មទណ្ឌ ស្រុកសណ្តាន់បានឲ្យដឹងថាជនល្មើសជាប្តីឈ្មោះ វង គៀង អាយុ ៤៤ ឆ្នាំ ឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ អ៊ុង លន អាយុ ៣៨ ឆ្នាំ រស់នៅភូមិស្រែចុង ឃុំ-ស្រុក សណ្តាន់។
លោកបានឲ្យដឹងតាមសម្តីញាតិស្រ្តីរងគ្រោះថាជនសង្ស័យជាមនុស្សស្រវឹងខួបហើយនៅមុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងជោកជាំ។ បន្ទាប់មកជនសង្ស័យបានសួរប្រពន្ធដែលទំនងជាប្រចណ្ឌនឹងអ្នកដទៃ ប៉ុន្តែស្រ្តីរងគ្រោះប្រកែកហើយត្រូវជនសង្ស័យស្ទុះទៅទាញកាំបិតដែលសៀតនឹងជញ្ជាំងកាប់លើស្រ្តីជាប្រពន្ធត្រូវត្រង់កមួយកាំបិត ក្បាល ស្មា និងដៃមួយកាំបិតប្រកាច់ស្លាប់នៅនឹងកន្លែង។
លោក បូរាណ បន្តថា៖ «រឿងកាប់សម្លាប់ប្រពន្ធដ៏ព្រៃផ្សៃនេះតាមខ្ញុំសន្និដ្ឋានគឺគាត់ផឹកស្រាឡើងកើតរោគសរសៃប្រសាទទៅជាឡប់សតិទៅហើយហើយទំនងគាត់ប្រចណ្ឌប្រពន្ធផង»៕
ប្រភព Post Khmer
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.