Tuesday, June 23, 2015

អាមេរិក និង​អង់គ្លេស ឈាន​ទៅវគ្គ ​៨ ​ក្រុម​​ចុងក្រោយ​នៃ​ការ​ប្រកួត​ WorldCup នារី

Content image - Phnom Penh Post

ក្រុងអូតាវ៉ាៈ ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិក បាន​ឈាន​ចូល​ទៅ កាន់​វគ្គ ១/៤ ​ផ្តាច់ព្រ័ត្រ​នៃការ​ប្រកួត World Cup នារី​កាល​ពីថ្ងៃ​ចន្ទ ជាមួយ​ការ​យក​ឈ្នះ​ក្រុម​នារី​កូឡុំប៊ី 2-0 ខណៈ​ក្រុម​នារី​អង់គ្លេស​ បាន​វាយបក​ដើម្បី ផ្តួល​អតីត​ក្រុម​ឈ្នះ​ន័រវែស 2-1 ដើម្បីកក់​កន្លែង​មួយ​នៅក្នុង​ការ​ប្រកួត​ ៨ ​ក្រុម​ចុង​ក្រោយ​ដែរ​។
កីឡាការិនី​ Alex Morgan និង​ Carli Lloyd បាន​ស៊ុត​បាល់​បញ្ចូល​ទីម្នាក់​មួយ​គ្រាប់​ នៅ​ក្នុង​តង់ទី​ពីរ​នៃការ​ប្រកួត​ដ៏ស្វិតស្វាញ​មួយ​នៃ​ក្រុម​លំដាប់​ទី​ពីរ​ ​អាមេរិក​នៅ​ឯកីឡដ្ឋាន Edmonton ជាមួយ​នឹងក្រុម​លំដាប់​ទី​ ២៨ ​កូឡុំប៊ី​ ជា​គូប្រជែង ដែល​លេង​ជាមួយ​កីឡារិនី​តែ​ ១០ ​នាក់ នៅក្នុង​តង់ទីពីរ។
ដោយ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​សង្ឃឹម​ថា​ឈ្នះ​តំណែង​ជើងឯក​ ក្រុម​អាមេរិក ដែល​ជា​ជើងឯក​នៅ​ឆ្នាំ​ ១៩៩១ និង​ ១៩៩៩ នឹង​ ជួប​ក្រុម​នារី​ចិន​នៅ​រាត្រី​ថ្ងៃ​សុក្រ ក្នុង​ការ​ប្រកួត​បន្ទាប់​នៅក្នុង​ក្រុង​អូតាវ៉ា ហើយ​ក្រុម​អង់គ្លេស​ នឹង​ជួប​ក្រុម​ម្ចាស់​ផ្ទះ​កាណាដា​នៅ រាត្រី​ថ្ងៃ​សៅរ៍ ​ដើម្បីដណ្តើម​កន្លែង​នៅ​វគ្គ ​១/២​ ​ផ្តាច់ព្រ័ត្រ​។
ក្រុម​លំដាប់​ទី ៦ អង់គ្លេស បាន តាម​ពីក្រោយ បន្ទាប់​ពី​កីឡាការិនី Solveig Gulbrandsen បាន​តែត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជើង​ឯក​ឆ្នាំ​ ១៩៩៥ ន័រវែស បន្ទាប់​ពី លេង​បាន​ ៥៤​ នាទីនៅ​ក្នុង​ក្រុង​អូតាវ៉ា។
ប៉ុន្តែ​ការ​ស៊ុតបាល់​ចូល​ទីពីរ​គ្រាប់​នៅក្នុង​តង់​ទីពីរ​របស់​ កីឡាការិនី​ប្រធាន​ក្រុម​ Steph Houghton និង​ខ្សែ​ការពារ​ Lucy Bronze បានើផ្តល់​ឲ្យ​​ក្រុម​អង់គ្លេស​នូវ​ជ័យជម្នះ​ដំបូង​នៅ​ក្នុង​ជុំ​នៃ​ការ​ ប្រកួត​នេះ​។
គ្រូបង្វឹក​លោក​ ​Mark Sampson បាន​ព្រមាន​ថា៖ «ឈ្មោះ​របស់​កីឡាការិនី​ទាំង​នេះ ក្រុម​នេះ នឹង​កត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​អង់គ្លេស ប៉ុន្តែ​មិន​ត្រូវ​បង្កើត​កំហុស​ទេ ព្រោះ​ដំណើរ​នេះ មិន​ទាន់​ចប់​នោះ​ទេ»។
លោក​ ​Mark Sampson ​បាន​បន្តថា៖ «កាណាដា​ មាន​អ្នក​គាំទ្រ​ក្នុង​ផ្ទះ កីឡាការិនី​ឆ្នើម​ៗ អ្នក​ចាត់ការ​ប្រសើរ ដូច្នេះ​យើង​ត្រូវតែសាង​សមត្ថភាព​អង់គ្លេស​ដ៏សម្បើម​មួយ​ទៀត​ ដើម្បី​បន្ត​​ឈានទៅ​មុខ»។
នៅ​ឯកីឡដ្ឋាន Edmonton កីឡារិនី​អ្នក​ចាំទី Catalina Perez ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ការ​ប្រកួត World Cup ដំបូង​របស់​នាង​ក្រោយ​ពី​ លោក​ចាប់​ជើង​ឲ្យ​​កីឡាការិនី​ខ្សែ​ប្រយុទ្ធ​អាមេរិក​ នាង​ Morgan ឲ្យ​ដួល​ក្នុង​ប្រអប់​ប៉េណាល់ទី បន្ទាប់​ពីលេង​បាន​ពីរ​នាទី​ក្នុង​​តង់​ទីពីរ។
កីឡាការិនីអាមេរិក Abby Wambach ទទួល​នាទីស៊ុត​បាល់ប៉េណាល់ទី​នោះ ប៉ុន្តែ​បាន បញ្ជូន​បាល់​ទៅខាង​ឆ្វេង​បង្គោល​ទី​យ៉ាង​ឆ្ងាយ​ ធ្វើ​ឲ្យ​នាង​ពុំ​អាច​សង​ប្រវត្តិ​ស៊ុតបាល់​ចូល​ទីបាន​ ១៥​ គ្រាប់​នៅ​ WorldCup នារី ស្មើ​នឹង​តារា​ប្រេស៊ីល​នាង Marta បាន​ឡើយ។
នៅ​ទីបំផុត​នាង Morgan បាន ​បំបែក​ពងមាន់​បន្ទាប់​ពីលេង​បាន ៥៣ ​នាទី ដោយ​នាង​ Lloyd ស៊ុត បាល់គ្រាប់​ទីពីរ​ ១៣ ​នាទី ក្រោយមក​ជាមួយ​បាល់ប៉េណាល់ទី​បន្ទាប់​ពី​ខ្សែការពារ​កូឡុំប៊ី នាង​ Angela Clavijo បាន​ធ្វើ​ឲ្យ​មាន​កំហុស​លើ​នាង​ Megan Rapinoe។
ទោះ​ជា​យ៉ាង​ណា វា​ជា​ការ​ការ​ប្រកួត​ខាតបង់​មួយ​សម្រាប់​ក្រុម​ជើងឯក​អូឡាំពិក​នេះ​ ដោយ​កីឡាការិនី​ខ្សែ​បម្រើ​សំខាន់​ Rapi noe និង​នាង​ Lauren Holiday នឹង​ខកខាន​ការ​ប្រកួត​ជាមួយ​ចិន បន្ទាប់​ពីទទួល​បាន​កាតលឿង​ម្នាក់​មួយ៕

 ប្រភព Phnom Penh Post

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!