លោក មាស សារ៉េត សមាជិកប្រតិបត្តិរបស់គណៈកម្មាធិការជាតិ ស៉្បេស្យាល់អូឡាំពិកកម្ពុជា ដែលទទួលបន្ទុកផ្នែកព័ត៌មាន បានប្រាប់ថា ការរៀបចំឲ្យមានការប្រកួតនេះធ្វើឡើង គឺយើងធ្វើទៅតាមផែនការប្រចាំឆ្នាំ ក្រោមការជួយឧបត្ថរម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ហើយខេត្តតាកែវនេះ គឺជាគម្រោងទី ៣ ខណៈគម្រោងទី ១ នៅខេត្តបាត់ដំបង និងគម្រោងទី ២ នៅខេត្តកំពង់ធំ បានធ្វើរួចហើយ។
បើទោះបីជា ការប្រកួតនេះត្រូវធ្វើនៅតាមខេត្តខុសៗគ្នា ប៉ុន្តែវិញ្ញាសាដែលដាក់ឲ្យប្រកួតនៅលើវិញ្ញាសាទាំង ២ នេះ គឺដូចគ្នាទាំងអស់ ដោយក្នុងនោះកីឡាប៊ូលឈើ មានការប្រកួត ១ នាក់ទល់ ១ នាក់ ២ នាក់ទល់ ២ នាក់ និង ៤ នាក់ទល់ ៤ នាក់ បុរសនារីដូចគ្នា ឯកីឡាអត្តពលកម្ម មានរត់ល្បឿន ៥០ ម៉ែត្រ ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ តែមិនផ្តោតទៅលើលទ្ធផលឈ្នះចាញ់នោះទេ។
លោក មាស សារ៉េត បានបញ្ជាក់ថា៖«ការប្រកួតនេះ សំដៅទៅលើការពង្រឹង និងពង្រីកសកម្មភាពកីឡាជនបញ្ញាខ្សោយនៅទីជនបទ និងឲ្យមាននិរន្តរភាព។ លើសពីនេះទៀត ដើម្បីប្រមូលផ្តុំក្រុមកីឡាករ កីឡាការិនីបញ្ញាខ្សោយ បានផ្លាស់ប្តូរបទពិសោធ តាមរយៈការប្រកួតប្រជែង បញ្ចេញសមត្ថភាព បច្ចេកទេស ពីគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៊ូលឈើ និងកីឡាអត្តពលកម្ម នៅទីរួមខេត្តតាកែវ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ មានកីឡាករការិនី បញ្ញាខ្សោយ ១០០ នាក់ (ស្រី ៤០ នាក់) បានចូលរួមប្រកួត ដែលមានមកក្រុងដូនកែវ ៣០ នាក់ស្រុកត្រាំកក់ ៣០ នាក់ ស្រុកទ្រាំង ២០ នាក់ និងស្រុកកោះអណ្តែត ២០ នាក់ គឺស្មើនឹងការប្រកួតដែលបានរៀបចំនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៨ ខែមិថុនា ដែរ ប៉ុន្តែច្រើនជាងនៅខេត្តបាត់ដំបង ព្រោះកាលធ្វើនៅខេត្តបាត់ដំបង មានអត្តពលិកបញ្ញាខ្សោយចូលរួមត្រឹម ៨៨ នាក់ប៉ុណ្ណោះ។
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.