Thursday, June 4, 2015

គ្រូ​ហ្វីលីពីន​​​​ជឿ​ថា U-23 កម្ពុជា​អាច​យក​ឈ្នះ​ម្ចាស់​ផ្ទះ​សិង្ហបុរី​បាន​

គ្រូ ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន​អាយុ​ក្រោម​២៣​ឆ្នាំ (U-23)​ ជឿ​ជាក់​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាច​​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ សិង្ហបុរី​បាន​ បន្ទាប់​ពី​ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​កូន​ក្រុម​របស់​លោក​ដោយ​លទ្ធផល​ ៣-១ កាល​ពី​យប់​មិញ។

Marlon-Maro-coachលោក Marlon Maro គ្រូ​បង្វឹក​ក្រុម U-23 ហ្វីលីពីន​

ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​ការ​ប្រកួត​រវាង​កម្ពុជា និង​ហ្វីលីពីន​ចប់​យប់​មិញ​ លោក Marlon Maro គ្រូ​បង្វឹក​ក្រុម U-23 ហ្វីលីពីន​បាន​និយាយ​ថា ផ្អែក​តាម​ទម្រង់​លេង​របស់​ក្រុម​U-23 កម្ពុជា​ដែល​បាន​យក​ឈ្នះ​កូន​ក្រុម​របស់​លោក​ដោយ​លទ្ធផល​ ៣-១ លោក​ជឿ​ជាក់​ថា​ ក្រុម​កម្ពុជា​អាច​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​បាន ពី​ព្រោះ​ក្រុម​សិង្ហបុរី​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន​​បាន​តែ​១-០។

ជា​មួយ​គ្នា​នេះ​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Lee Tae Hoon បាន​លើក​ឡើង​ថា លោក​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កម្ពុជា​​ដែល​បាន​យក​ឈ្នះ​ហ្វីលីពីន​​៣-១ ហើយ​លទ្ធផល​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​កូន​ក្រុម​របស់​​លោក​​មាន​ទំនុក​ចិត្ត និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​សម្រាប់​ការ​ប្រកួត​​បន្ទាប់។

Lee-Tae-Hoon
 លោក Lee Tae Hoon​ គ្រូ​បង្វឹក​ក្រុម​U-23 កម្ពុជា​

ក្រុម​U-23 កម្ពុជា​​​​នឹង​ប្រកួត​លើក​ទី​ពីរ​របស់​ខ្លួន​នា​ថ្ងៃ​ទី​៦​ មិថុនា​ ដោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​ដែល​បាន​ចាញ់​មីយ៉ាន់ម៉ា​សម្រាប់​ ការ​ប្រកួត​លើក​ទី​មួយ​​ដោយ​លទ្ធផល​៤-២។ បន្ទាប់​មក​ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​៨​ ​មិថុនា​ និង​ថ្ងៃ​ទី​១០ ​មិថុនា​ ប៉ះ​មីយ៉ាន់ម៉ា៕

 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!