ក្រុម កីឡាការិនីជម្រើសជាតិកម្ពុជាអាយុក្រោម១៤ឆ្នាំ ត្រូវបានមីយ៉ាន់ម៉ារយកឈ្នះ ៣-០ នាការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំតំបន់អាស៊ាន នៅលើទីលាន YFTC Field ក្នុងក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃម្សិលមិញ។ នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជាត្រូវប៉ះថៃ ដែលបានយកឈ្នះឡាវរហូតដល់ ៩-០ ។
ក្នុងការប្រកួតដែលតង់មានរយៈពេល៣៥នាទី ក្រុមមីយ៉ាន់ម៉ារ បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់នៅក្នុងតង់ទីមួយ ដែលសម្រេចបានដោយកីឡាការិនី WIN SANDA TUN ចំនួន២គ្រាប់ (នាទី ទី២៣ និងទី៣៥ ) និង SAN THAW THAW មួយគ្រាប់ (នាទី៣៥+៣)។
ក្រុមកីឡាការិនីដែល U-14 កម្ពុជា ដែលលោកគ្រូបង្វឹក មាស សំអឿន ដាក់ឲ្យចូលលេងក្នុងជំនួបជាមួយមីយ៉ាន់ម៉ារ មាន៖ ភឿ ធូ (អ្នកចាំទី), ញ៉រ ស្រីណែត (ប្រធានក្រុម),ស៊ាន សាងយី, យ៉ន សោភ័ណ្ឌរស្មី (រ័ត្ន ឆៃអ៊ាង ២៩ ), ម៉េត ម៉ាយ៉ាន, ហៀង សារី (មូល រស្មីភី ៦៥), លឹម សុជា (សុន ស៊ីណៃ ៦៥), ហ៊ិន ស្រីអូន, ភឿន ស្រល័ក្ខណ៍, ស្រី លាភ (ឆាយ វ៉ាន់ឌី ៤៤), ពឿន គន្ធា (សឿន វិផា ២៥)។
ថៃឡើងឈរលើតារាងពូល A ក្រោយជ័យជម្នះ ៩-០ លើឡាវ ខណៈមីយ៉ាន់ម៉ារដែលបានយកឈ្នះកម្ពុជា ៣-០ ស្ថិតនៅលេខ២ ។ សម្រាប់ពូល B ម៉ាឡេស៊ីយកឈ្នះសឹង្ហបុរី ៣-១ ខណៈម្ចាស់ផ្ទះវៀតណាម បំបាក់ហ្វីលីពីន ៣-០ ។
នេះជាលើកទីបីហើយសម្រាប់កម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំតំបន់អាស៊ាន។ កាលពីឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោក Samuel Schweingruberគ្រូបង្វឹកក្លិបភ្នំពេញក្រោននាពេលបច្ចុប្បន្ននោះ ក្រុមកុមារីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ក្នុងចំណោម៦ក្រុម ដោយម្ចាស់ផ្ទះវៀតណាម ជាប់លេខ១ ថៃ លេខ២ និងមីយ៉ាន់ម៉ារ បានលេខ៣ ។
នាការប្រកួតនៅលើទីលាន Thong Nhat Stadium នៃទីក្រុងហូជីមិញ កាលពីឆ្នាំ២០១៤ លោក អ៊ុំ សាវង្ស បានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងពូល A ដោយយកឈ្នះសឹង្ហបុរី ២-១ ចាញ់វៀតណាម ៨-០ និងចាញ់ហ្វីលីពីន ៥-០ ។ កាលណោះ ថៃក្លាយជាម្ចាស់ជើងឯក ហ្វីលីពីនលេខ២ និងម្ចាស់ផ្ទះវៀតណាមបានលេខ៣ ។
ក្រៅពីតំបន់អាស៊ាន ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ក៏បានរៀបចំនៅតំបន់ផ្សេងៗក្នុងទ្វីបអាស៊ីផងដែរ។ នៅតំបន់ខាងកើតដែលមាន៨ក្រុមចូលរួម កូរ៉េខាងជើងបានលេខមួយ ម្ចាស់ផ្ទះចិនលេខ២ ជប៉ុនលេខ៣ រួមទាំងរង្វាន់ Fair Play។ កីឡាការិនីកូរ៉េខាងជើង Kim Yun Ok រកគ្រាប់បញ្ចូលទីច្រើនជាងគេដោយមាន៩គ្រាប់ ខណៈមិត្តរួមជាតិរបស់នាង គឺ Kim Ryo-song ជាប់ជាកីឡាការិនីឆ្នើមប្រចាំការប្រកួត។
នៅតំបន់ខាងលិចដែលមានតែ៥ក្រុមចូលរួម ហ្ស៊កដង់ បានចំណាត់ថ្នាក់លេខមួយ អារ៉ាប់រួម អេមីរ៉េត បានចំណាត់ថ្នាក់លេខពីរ ប៉ាឡេស្ទីន បានលេខបី ខណៈម្ចាស់ផ្ទះបារ៉ែន បានរង្វាន់ Fair Play។ កីឡាការិនីហ្ស៊កដង់ LeenYasin Mohammad Al Btoushជាប់ជាកីឡាការិនីឆ្នើមប្រចាំការប្រកួតផង និងជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេផងដែលមានចំនួន១២គ្រាប់។
រីឯនៅតំបន់អាស៊ីខាងត្បូង និងកណ្តាលដែលមាន៧ក្រុមចូលរួមនោះ ម្ចាស់ផ្ទះនេប៉ាល់ ត្រូវប៉ះបង់ក្លាដែសនៅវគ្គផ្តាច់ព្រ័ត្រ ខណៈឥណ្ឌាប្រជែងយកលេខ៣ជាមួយអ៊ីរ៉ង់។ ដោយសារតែនេប៉ាល់បានទទួលរងគ្រោះដោយសាររញ្ជួយ AFC មិនទាន់កំណត់ការប្រកួតសារជាថ្មីឡើយ ដែលកន្លងមក គេគ្រោងធ្វើនៅថ្ងៃទី២៥ ខែមេសា៕
កម្មវិធីប្រកួតនៅថ្ងៃនេះនៅទីលាន Vietnam YFTC Field ក្រុងហាណូយ៖
ម៉ោង២រសៀល៖
-កម្ពុជា ប៉ះ ថៃ
-ហ្វីលីពីន ប៉ះ សឹង្ហបុរី
ម៉ោង៤រសៀល៖
- ឡាវ ប៉ះ មីយ៉ាន់ម៉ារ
-ម៉ាឡេស៊ី ប៉ះ វៀតណាម
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.