Tuesday, June 23, 2015

ស៊ន ដា​វីន៖ អត់​មាន​ឃើញលោកធំៗខាង​កីឡាប្រដាល់​សួរ​រឿង វ៉ន វីវ៉ា បាក់ដៃ​សោះ

កីឡាការិនី ​តេ​ក្វាន់​ដូ ស៊ន ដា​វីន បាន​សម្តែង​ការ​អាក់អន់​ចំពោះ​ភាព​ព្រងើយកន្តើយ​របស់​ថ្នាក់ដឹកនាំ​ កីឡាប្រដាល់​ដែល​មិន​អើពើ​រឿង​ស្វាមី​របស់ខ្លួន គឺ​កីឡាករ​ប្រដាល់ វ៉ន វីវ៉ា ដែល​បាន​បាក់ដៃ នា​ការប្រកួត​ជាមួយ​កីឡាករ​ស៊ុយអែត Carl Pechsamangymនៅលើ​សង្វៀន​ប៉ុស្តិ៍​បាយ័ន កាលពី​ថ្ងៃអាទិត្យ។

ដា​វីន ដែលជា​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម កាលពី​ឆ្នាំ២០១៣ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃទី២៣ ខែមិថុនា នេះ​ថា៖ «អត់​មាន​ឃើញលោកធំៗខាង​កីឡាប្រដាល់​សួរ​រឿង វ៉ន វីវ៉ា បាក់ដៃ​សោះ!កីឡា​អើយ​កីឡា ចឹ​ង​ហើយ​ប្ដី​ខ្ញុំ​នៅ​ស្រលាញ់​ប្រដាល់​មិន​ចង់​ឈប់​ទៀត​គ្មាន​រវល់​បន្តិច ​សោះតែ​ម្ដង វ៉ៃ​ម្ដង​បាន​ប៉ុន្មាន?»។

នា​ជំនួប​ជាមួយ​កីឡាករ​ស៊ុយអែត​នោះ វ៉ន វីវ៉ា បាន​បាក់ឆ្អឹង​ដៃ​ឆ្វេង ហើយ​បច្ចុប្បន្ន គេ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម៕



ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!