សប្ដាហ៍ មុន ក្រុមហ៊ុន Samsung បានបង្ហាញគំរូរថយន្តដឹកទំនិញថ្មីមួយមានឈ្មោះថា “Safety Truck” ដើម្បីធ្វើឲ្យការបើកបរនៅលើដងផ្លូវកាន់តែមានសុវត្ថិភាព។
Safety Truck ត្រូវបានបំពាក់ដោយកាមេរ៉ាឥតខ្សែ (Wireless Camera) នៅផ្នែកខាងមុខ និងផ្ទាំងអេក្រង់ធំៗចំនួនបួននៅផ្នែកខាងក្រោយនៃរថយន្ត ដើម្បីបង្ហាញទិដ្ឋភាពនៅផ្នែកខាងមុខទៅឡានខាងក្រោយបានឃើញ។
ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយថា ការបំពាក់ឧបករណ៍បច្ចេកវិទ្យាទាំងនេះ គឺដើម្បីឲ្យរថយន្តដែលកំពុងបើកបរនៅផ្នែកខាងក្រោយបានឃើញបាន កាន់ច្បាស់ទិដ្ឋភាពនៅផ្នែកខាងមុខរថយន្តដឹកទំនិញ និងផ្ដល់ភាពងាយស្រួលដល់ពូកគេក្នុងការសម្រេចចិត្តជាពិសេសនៅ ពេលសម្រេចចិត្តវ៉ារថយន្តដឹកទំនិញនោះ។ បន្ថែមទៀតនោះ វាក៏អាចការពារការបុកសត្វ ឬអ្នកធ្វើដំណើរផ្សេងទៀតនៅលើដងផ្លូវផងដែរ។
ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថា “Safety Truck” កំពុងស្ថិតនៅជារថយន្តគំរូតែប៉ុណ្ណោះ មិនទាន់ដំណើរការនោះទេ។ Samsung បន្ថែមទៀតថា ខ្លួននឹងផ្ដល់បច្ចេកវិទ្យាអេក្រង់ និងសហការជាមួយក្រុមហ៊ុន “B2B client” សម្រាប់ការធ្វើតេស្ដ ហើយក្រុមហ៊ុនជឿថា វានឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.