កាសត្រចៀកដែលមានឈ្មោះថា Kokoon ត្រូវបានបង្កើតឡើងសម្រាប់ជួយឲ្យអ្នកគេងលក់បានស្រួល និងជំនួយការចងចាំ ដែលខុសប្លែកពីកាសត្រចៀកដទៃ។
Kokoon មាន Sensor ម្យ៉ាងឈ្មោះEGG អាចត្រួតពិនិត្យរលកសញ្ញានៃខួរក្បាល និងវាស់ស្ទង់កម្រិតនៃការតាំងសមាធិរបស់អ្នកបានយ៉ាងច្បាស់លាស់ ដើម្បីឲ្យអ្នកឆាប់គេងលក់។ Kokoonមាន Sensor ឆ្លាតវ័យដែលអាចបន្ថយសំឡេងចម្រៀងនៅពេលដែលអ្នកគេងលក់ ឬមួយផ្លាស់ប្ដូរទៅកាន់សំឡេងមួយប្រភេទទៀតក្នុងករណីដែលអ្នកគេង មិនបានគ្រប់គ្រាន់។ វានឹងចាប់ផ្ដើមស្វែងយល់ពីវិធីសាស្ត្រនិងសំឡេងប្រភេទណាដែល ល្អសម្រាប់ការគេងរបស់អ្នក។
កាសស្ដាប់ Kokoon
ក្រុមអ្នកបង្កើតកាសនេះកំពុងសិក្សាពីវិធីសាស្ត្រមួយដែលអាច ជួយបង្កើនការចងចាំបាន។ កាសត្រចៀកនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការផលិតនៅឡើយ ហើយកាលបរិច្ឆេទដែលនឹងដាក់សម្ពោធកាសនេះអាចនឹងធ្វើឡើងនៅដើម ឆ្នាំក្រោយ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.