Monday, June 22, 2015

តិច​បង្ហិន​លុយ​​លើ​​ RAM បើ​​ដឹង​​កុំព្យូទ័រ​​​អ្នក​​​មិន​​ច្បាស់?

RAM ​ ដែល​​គេ​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ Memory​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៃ​កុំព្យូទ័រ។ កុំព្យូទ័រ​ដែល​មាន ​RAM​ ទំហំ​ធំ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​យល់​ថា​ វា​​ដំណើរ​​ការ​​បាន​លឿន​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ ប៉ុន្តែ​តាម​ពិត​ ទំហំ​ RAM​​ កាន់​តែ​ធំ​ មិន​បាន​បង្កើន​ល្បឿន​នៃ​ដំណើរ​ការ​នោះ​ទេ។

ddr3-ram-640x640

ប្រ​ព័ន្ធ​ប្រតិបត្តិ​​ការ​កុំព្យូទ័រ​ (Windows ឬ OS X )​ និង​កម្មវិធី ​Browser​ គឺ​ជា​ប្រភព​ដែល​ប្រើ​ប្រាស់ ​RAM​ ច្រើន​ជាង​គេ​បំផុត។ គេហទំព័រ​ព័ត៌មាន​ដែល​បង្ហាញ​អក្សរ​ធម្មតា​ គឺ​ប្រើ​ប្រាស់​ RAM​ អស់​ទំហំ​តិច​តួច​ទេ​ តែ​ចំពោះ​គេហទំព័រ​មួយ​ចំនួន​ដូច​ជា​ Gmail​ និង​ Youtube ​វិញ​គឺ​ប្រើ​ប្រាស់​ RAM​ អស់​ច្រើន។​ កម្មវិធី​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ប្រើ​ប្រាស់​​ RAM​ អស់​ច្រើន​ដែរ ​ជា​ពិសេស​គឺ​កម្មវិធី​ Excel​ ឬ​ Photoshop ដែល​ប្រើ​ប្រាស់ ​RAM​ អស់​ដល់​ទៅ​ជាង​មួយ​ជីហ្គាបៃ។ ចំណែក​ឯ​ហ្គេម ​3D​ វិញ​គឺ​ប្រើ​ប្រាស់​ RAM​ អស់​ប្រមាណ​ជា​៣​ទៅ​៤​ជីហ្គាបៃ​ឯណោះ។

​​​​​​​​​​ជ្រើស​រើស​ RAMសម្រាប់ ​Laptop
RAM​ ទំហំ​ ៤​GB គឺ​គ្រប់​គ្រាន់​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ឬ OS X។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​បើក​គេហទំព័រ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ឬ​ចង់​ធ្វើ​កិច្ចការ​ដូច​ជា​កែ​រូប​ភាព​ទំហំ​ធំ​ គួរ​តែ​ជ្រើស​រើស​យក​ RAMទំហំ​ ៨​GB។ ការ​ដំឡើង​​ RAM ពី​ ៤GB​ទៅ​​៨​GB​ ពី​រោង​ចក្រ​ដោយ​ផ្ទាល់​គឺ​ត្រូវ​ចំណាយ​អស់​ប្រមាណ​ ១០០​ដុល្លារ។


​​​​​​​​​​​​​​​​​​ជ្រើស​រើស​ RAMសម្រាប់​ Desktop
ដូច​គ្នា​នេះ​ដែរ​ សម្រាប់ ​Desktop គឺ​ត្រូវ​ការ​ RAMទំហំ​៤GB គ្រប់​គ្រាន់​សម្រាប់​​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ។ ដោយ​សារ​តែ​ RAMកុំព្យូទ័រ​លើ​តុ​មាន​តម្លៃ​ថោក​ជាង ​RAM របស់​ Laptopអ្នក​អាច​ពិចារណា​ដំឡើង​វា​ទៅ​ទំហំ​ ១២​GB​ ឬ​១៦​GB​បាន ​ប្រសិន​បើ​អ្នក​ចង់​លេង​ហ្គេម​ប្រភេទ ​3Dបាន​ដោយ​គ្មាន​ភាព​រអាក់រអួល។

intel-nuc-core-i5-nuc5i5ryk-mini-pc-review-ram-screw-driver-640x640


ram-8-640x0

ត្រូវ​ចង​ចាំ​ថា​​ RAM មិន​ដូច​​ជា​ CPU​ ដែល​អាច​បង្កើន​ល្បឿន​គ្រប់​កម្មវិធី​របស់​អ្នក​នោះ​ទេ។ ដំឡើង​RAM​ ទំហំ​១៦GBគឺ​ឥត​ប្រយោជន៍​ប្រសិន​បើ​អ្នក​ប្រើ​វា​មិន​ដល់ ​៨GBផង​នោះ។ ដូច​នេះ​អ្នក​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​កុំ​ឲ្យ​ខាត​បង់​ ប្រាក់កាស​របស់​អ្នក​ដោយ​អសារបង់៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!