Thursday, June 4, 2015

“យក្ស​អរ” អាច​ទាញ​យក​ពី​​ Play ​Store បានហើយ

​ប្រិយមិត្ត​ចូល​ចិត្ត​​ការ​កម្សាន្ត​ហ្គេម​ជា​ស្នាដៃ​កូន​ខ្មែរ​ឥឡូវ​ហ្គេម​ “យក្ស​អរ”​ (Yak Aww)  អាច​ទាញ​យក​លេង​​ពី​ Play Store បាន​ហើយ។

11351140_924433180947739_5179016669512072782_n

ដូច​ដែល​បាន​សន្យា​ពី​អ្នក​បង្កើត​ហ្គេម Sabay Osja ​​ថា​ ហ្គេម “យក្ស​អរ​” នឹង​ឲ្យ​​ប្រិយមិត្ត​អាច​ទាញ​យក​ពី Play Store នៅ​ក្នុង​​ថ្ងៃ​នេះ ឥឡូវ​​ហ្គេម​យក្ស​អរ​​ដែល​មាន​ទំហំ​ត្រឹម​តែ​ 29 MB ប្រិយមិត្ត​អាច​ទាញ​កម្សាន្ត​​​ដោយ​សេរី​សម្រាប់​ Version ដំបូង​នេះ។ ​​ប្រិយមិត្ត​ទាំង​អស់​អាច​រីក​រាយ​ក្នុង​ Versions ដំបូង​នេះ​​​នៅ​លើ​Smartphone ឬ​ Tablet ចាប់​ពី​ Versions Android 2.3.3 ឡើង​។

​ប្រិយមិត្ត​អាច​ទាញ​យក​ពី​ Play Store ផ្ទាល់​ដោយ​វាយ​ពាក្យ​ថា Yak Aww Candyចុច​ត្រង់​នេះ​… ដើម្បី​ទាញ​យក​តែ​ម្ដង។

សម្រាប់​​ការ​កម្សាន្ត​នៅ​លើ​ ​AppStore វិញ​ ​ក្រុម​ Developer នឹង​​ធ្វើ​នៅ​ជំហាន​​បន្ត​បន្ទាប់​។ ​ប្រិយមិត្ត​ក៏​អាច​ធ្វើ​ការ​ Feedback តាម​រយៈ​អ៊ីមែល​ contact@sabayosja.com បើ​សិន​មាន​ បញ្ហាក្នុង​ពេលកម្សាន្ត​ ឬ​ចង់​​ផ្តល់​មតិ​យោបល់​ដើម្បី​ធ្វើ​ឲ្យ​ហ្គេម​ជា​ស្នាដៃ​កូន​ខ្មែរ​មាន​ការ ​អភិវឌ្ឍ​​កាន់​តែ​ប្រសើរ​បន្ថែម​​ទៀត​។


11351285_922005191190538_2309459458406705581_n

1557592_922005674523823_6196857960688145141_n

ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!