Thursday, June 4, 2015

រក​ឃើញ​ជើង​ខ្លាំង​ពីរ​ក្រុម​ពាន​ Leo Cup ​​ប្រចាំ​នៅ​ខេត្ត​សៀមរាប ជា​មណ្ឌល​ចុង​ក្រោយហើយ

ពាន ​រង្វាន់​បាល់ទះ​ Leo Cup National Volleyball 2015 បាន​​បញ្ចប់​យុទ្ធនាការ​ប្រកួត​តាម​​ខេត្ត​ហើយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ​នេះ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​​​ខេត្ត​សៀមរាប​​​ជា​មណ្ឌល​ចុង​ក្រោយ​ដោយ​បាន ​ស្វែង​​រកឃើញ​​ក្រុម​ខ្លាំង ២​​ គឺ​ក្រុម​​កង​ពល​តូចអន្តរាគមន៍​លេខ​៧ ចំណាត់​ថ្នាក់​លេខ​២ និង ក្រុម​​សាកល​វិទ្យាល័យ​អង្គរ ចំណាត់​​ថ្នាក់​លេខ​១ ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ ជាមួយ​ ១៤ ផ្សេង​ទៀត នៅ​រាជធានី​ភ្នំពេញ។
Leo Cup SR (1)

សកម្មភាព​ប្រកួតនៅសៀមរាប

នៅ​មណ្ឌល​​​ទឹក​ដី​ខេត្ត​ដែល​មាន​ប្រសាទ​ អង្គរវត្ត​មួយ​​​នេះ​មាន​ក្រុម​ចូលរួម​ ចំនួន ៨ ក្រុម​ដោយ​ចែក​ជា ២ ពូល ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២៦ ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០១៥ នៅ​ទីលាន​បាល់ទះ​ក្លិបក្រវ៉ាត់ក្រុង ក្នុង​ទីរួម​ខេត្ត។

Group A Group B
វិ ហ៊ុន សែន សៀមរាប​ វិ ហ៊ុន សែន ប្រាសាទ​បាគង
កងពល​អន្តរាគមន៍​លេខ៧ សកល​វិទ្យាល័យ​អង្គរ
អនុ មិត្តភាព​កម្ពុជា​ជប៉ុន​ក្យូសេខ្វៀន​ យុវជន​ស្រុក​ពួក​
វិ ហ៊ុន សែន ស្វាយធំ វិ សសរ​ស្តម្ភ

បាល់ទះ Leo Cup 2015 ចែក​ការ​ប្រកួត​ជា ២ វគ្គ​គឺ​ជម្រុះ​នៅ​តាម​មណ្ឌល និង ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ។ សម្រាប់​ប្រកួត​ជម្រុះ​​មណ្ឌល​ធ្វើ​ឡើង​នៅ​តាម​ខេត្ត​ចំនួន ៥ សំខាន់ៗ ដូចជា រាជធានី​ភ្នំពេញ, ខេត្ត​ព្រះសីហនុ, ខេត្ត​កំពង់ចាម, ខេត្ត​បាត់ដំបង និង ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី ១០ ខែ មីនា ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០១៥ ដើម្បី​ស្វែង​រក​ខ្លាំង​ចំនួន ១០ ក្រុម​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ (ក្រុម​លេខ១ និង​លេខ២)។

Leo Cup SR (2)


ចូល​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​ ក្រុម​ទាំង ១០ ត្រូវ​ជួប​ក្រុម​ចំនួន ៦ ផ្សេង​ទៀត​មាន​ដូចជា ១.សសយក ព្រៃវែង ២.ក្រសួងមហាផ្ទៃ  ៣. ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ៤. កងពលតូចលេខ៣១ការពារឆ្នេរ ៥.សាលាខេត្ត​កំពង់ចាម ៦.កងពលអន្តរាគម៍​លេខ៣​ខេត្ត​ព្រះវិហារ ដែល​ជើង​ខ្លាំង​ឆ្នាំ​ចាស់ ដើម្បី​ដណ្ដើម​ពាន ២ ទៀត​គឺ ក្របខណ្ឌ A និង ក្រប​ខណ្ឌ B។ ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០១៥ តទៅ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។
Leo Cup SR (3)

សម្រាប់​ប្រាក់​រង្វាន់​នៅ​វគ្គ​ ផ្ដាច់ព្រ័ត្រ​​វិញ ក្រុម​ជើង​ឯក​ក្របខណ្ឌ A ទទួល​បាន​ទឹក​ប្រាក់ ៤០ លាន​រៀល លេខ ២ បាន ១២ លាន​រៀល លេខ ៤ ចំនួន ៨ លាន​រៀល និង លេខ៤ បាន ៤ លាន​រៀល។ ចំណែក​ជើង​ឯក​ក្របខ័ណ្ឌ​ B វិញ​នឹង​ទទួល​បាន ទឹក​ប្រាក់ ១២ លាន​រៀល លេខ ២ ចំនួន ៦ លាន​រៀល លេខ ៣ ចំនួន ៤ លាន​រៀល និង លេខ ៤ បាន ២ លាន​រៀល៕
កាលបរិច្ចេទ ពូល ម៉ោង ក្រុមប្រកួត
២៦.០៤.១៥ A 15:00 វិ.ហ៊ុន សែន សៀមរាប 0-3​ វិ.ហ៊ុន សែន ស្វាយធំ
A 16:00 កងពលតូចអន្តរាគមន៍លេខ៧ 3-0​ អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន
B 17:00 វិ.ហ៊ុន សែន ប្រាសាទបាគង 1-3​ វិ.សសរស្តម្ភ
២៧.០៥.១៥ B 15:00 សកល.អង្គរ 3-0 យុវជនស្រុកពួក
A 16:00 វិ.ហ៊ុន សែន សៀមរាប 1-3 អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន
A 17:00 វិ.ហ៊ុន សែន ស្វាយធំ 0-3 កងពលតូចអន្តរាគមន៍លេខ៧
២៨.០៥.១៥ B 15:00 វិ.ហ៊ុន សែន ប្រាសាទបាគង 3-0 យុវជនស្រុកពួក
B 16:00 វិ.សសរស្តម្ភ 0-3 សកល.អង្គរ
A 17:00 វិ.ហ៊ុន សែន សៀមរាប 0-3 កងពលតូចអន្តរាគមន៍លេខ៧
២៩.០៥.១៥ A 15:00 អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន 3 – 2 វិ.ហ៊ុន សែន ស្វាយធំ
B 16:00 វិ.ហ៊ុន សែន ប្រាសាទបាគង 1 – 3 សកល.អង្គរ
B 17:00 យុវជនស្រុកពួក 0 – 3 វិ.សសរស្តម្ភ
៣០.០៥.១៥ 1\2 15:00 កង​ពល​តូចអន្តរាគមន៍​លេខ​៧ ៣-០ វិ. សសរស្តម្ភ
1\2 16:00 សាកល​វិទ្យាល័យ​អង្គរ ៣-០ អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន
៣១.០៥.១៥ លេខ៣ 14:00 វិ. សសរស្តម្ភ ៣-០ អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន
ផ្តាច់ព្រ័ត្រ 15:30 កង​ពល​តូចអន្តរាគមន៍​លេខ​៧ ១-៣ សាកល​វិទ្យាល័យ​អង្គរ
មិត្តភាព 17:00 កងពលធំអន្តរាគមន៍លេខ៣ ៣-២ ស្នងការនគរបាលខេត្តបាត់ដំបង


អត្ថបទ៖ ម៉ឺន រស្មី

 ប្រភព Sabay

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!