ថ្ងៃ ទី៣ មិថុនានេះ ក្រុមកម្ពុជា នឹងធ្វើការប្រកួតបីប្រភេទកីឡា គឺ គុនដាវ វាយកូនឃ្លីលើតុ និងបាល់ទាត់។ សម្រាប់ប្រភេទកីឡាគុនដាវ និងបាល់ទាត់ គឺជាថ្ងៃដំបូងសម្រាប់ក្រុមកម្ពុជា តែសម្រាប់វាយកូនឃ្លីលើតុវិញ គឺជាថ្ងៃទី៣ហើយ។
– កីឡាករគុណដាវ ឃីម សំមាន ប្រកួតជាមួយ KOH I Jie របស់ម៉ាឡេស៊ី លើវិញ្ញាសាទោលផ្នែកបុរស ជុំ១៦នាក់ចុងក្រោយ នាម៉ោង១រសៀល (ម៉ោងនៅកម្ពុជា)។ ជាលទ្ធផលកីឡាករកម្ពុជា បានចាញ់កីឡាករម៉ាឡេស៊ី ១៥-៥។
– កីឡាករវាយកូនឃ្លីលើតុ លីម សុខឡុង ប៉ះកីឡាករ CHAITAT Chaisit របស់ថៃ លើវិញ្ញាសាវាយទោល ពូល D (ប្រកួតលើកទី២) នាម៉ោង ១២:៤០ថ្ងៃ (ម៉ោងនៅកម្ពុជា)។ ជាលទ្ធផលកីឡាករកម្ពុជា ចាញ់កីឡាករថៃ ៣-០ (១៤-១២, ១១-៥ និង១១-៨)។
– កីឡាករ ណៃ សារ៉ាវី ជួប CHEW Zhe Yu C របស់ម្ចាស់ផ្ទះសិង្ហបុរី លើវិញ្ញាសាវាយទោល ពូល B (ប្រកួតទី២) នាម៉ោង ២:៣០នាទី (ម៉ោងនៅកម្ពុជា)។ ជាលទ្ធផលកីឡាករកម្ពុជា ចាញ់កីឡាករម្ចាស់ផ្ទះ ៣-០ (១១-៣, ១១-៣, ១១-៥)។
– កីឡាករ លីម សុខឡុង ជួបកីឡាករមីយ៉ាន់ម៉ា TUN Myo Min វិញ្ញាសាវាយទោល ពូល D (ប្រកួតទី៣) នាម៉ោង ៣:១០នាទី (ម៉ោងនៅកម្ពុជា)។ ជាលទ្ធផល កីឡាករកម្ពុជា ឈ្នះ មីយ៉ាន់ម៉ា ៣-១ (១១-៩, ៩-១១, ១១-៦, ១២-១០)។
– ក្រុមបាល់ទាត់ U-23 កម្ពុជា នឹងត្រូវប៉ះ U-23 ហ្វីលីពីន វិញ្ញាសាបាល់ទាត់ផ្នែកបុរស ពូល A នាម៉ោង ៧:៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។
លទ្ធផលនឹងមានជូនប្រិយមិត្តជាបន្តបន្ទាប់!
ដោយ៖ សុខ សុវត្ថិ
ប្រភព Sabay