ផលិតផលថ្មីដំបូងគេរបស់ក្រុមហ៊ុនApple គឺនាឡិកាដ៏ទំនើបiWatch ឬ Apple Watchបានទទួលពេញនិយម និងចាប់អារម្មណ៍ជាខ្លាំងនៅក្នុងប្រទេសចិន និងត្រូវបានលក់អស់ពីស្ដុកក្នុងរយៈពេលត្រឹមតែមួយម៉ោង ប៉ុណ្ណោះ។ នេះបើយោងតាមអតិថិជន iWatch ជាច្រើននៅប្រទេសចិនដែលសរសេរពីការរអ៊ូរទាំរបស់ពួកគេដែលចាំ ទិញនាឡិកានេះមិនទាន់។
តាមប្រភព ព័ត៌មាន ពីទូរទស្សន៍CCTVរបស់ចិន បានឲ្យដឹងថា នាឡិកានេះ បានចេញមកដល់ទីផ្សារចិន កាលពីថ្ងៃសុក្រ ម្សិលមិញ និងមានអ្នករងចាំទិញរាប់ម៉ឺននាក់ ហើយក្នុងរយៈពេលខ្លីនាឡិកា និងត្រូវបានលក់អស់ពីស្ដុកតែម្ដង ដោយមានអតិថិជនខ្លះ បានពាក់សម្ញែង និងខ្លះទៀត បានត្រឹមតែរអ៊ូ ។
ប៉ុន្តែយ៉ាងណា ម្សិលមិញនេះ គ្រាន់តែជាស្តុកតូចមួយប៉ុណ្ណោះ ដែលមានតម្លៃស្តុកមានត្រឹមតែ១២៦,០០០យ័ន(២០,០០០ដុល្លារ) ដែលApple ដាក់មកសាកល្បងសិនប៉ុណ្ណោះ ហើយអ្នកដែលទិញមិនទាន់ត្រូវរងចាំរហូតដល់ច្រើនសប្ដាហ៍ក្រោយ ទៀត។ នាឡិកានេះ នៅក្នុងប្រទេសចិនមានតម្លៃ៣៤៩ដុល្លារឡើងទៅ ក្នុងមួយគ្រឿង។
ប្រភព Kqube
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.