វៀតណាម៖ អ្នកដំណើរតាមយន្តហោះទាំងអស់ នឹងអាចប្រើប្រាស់អ៊ីនធឺណិត លើយន្តហោះបាន តាមរយៈ WIFI ល្បឿនលឿន ដែលជាការផ្ដល់ឲ្យដោយក្រុមហ៊ុន Vietnam's national carrier នៅខែឧសភាខាងមុខនេះ។
ការផ្ដល់សេវា អីនធឺណិតល្បឿនលឿននេះជាជំហានដំបូង គឺផ្ដល់ឲ្យយន្តហោះប្រមាណ៣០ប៉ុណ្ណោះ គឺ Boeing 787 Dreamliners និង Airbus A350s ។ ជំហានបន្ទាប់នឹងដាក់ឲ្យដំណើរការលើយន្តហោះទាំងអស់។ នេះបើយោងលោក Pham Ngoc Minh នាយកប្រតិបត្តិនៃក្រុមហ៊ុន Vietnam Airlines។
លោកបានបន្តថា សម្រាប់អ្នកដំណើរជិះលក្ខណៈអន្តរជាតិ (ឆ្លងប្រទេស) និងត្រូវគិតប្រាក់ក្នុងម្នាក់ ១៥ទៅ២០ ដុល្លារ ចំណែកឯអ្នកដំណើរជិះក្នុងស្រុក គឺផ្ដល់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ។ ប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យនិយាយទូរស័ព្ទជាមួយកម្មវិធី Viber និង Zalo ឡើយ ។ សម្រាប់អ្នកប្រើ iPhones វិញ នឹងអនុញ្ញាតឲ្យប្រើកម្មវិធីជាប់ជាមួយម៉ាស៊ីន FaceTime។
ប្រភព Kqube
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.