Friday, June 5, 2015

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS9 ​លា​ iPhone 4s​ និង​ iPad 2?

ផលិតផល ​របស់​ Apple ​ពីរ​ គឺ​អាច​ជា​ iPhone 4s និង​ iPad 2​ នឹង​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​លែង​ឲ្យ​ Update ​បន្ត​ទៀត​ ក្រោយ​ពេល​ក្រុមហ៊ុន​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS9​ នា​ទីក្រុង​ San Francisco ​នៅ​ថ្ងៃ​ទី​៨​ មិថុនា​ខាង​មុខ​នេះ។

ios-9-compatability-650-80

សារព័ត៌មាន​ Techradar​ បាន​ទាយ​ទុក​មុន​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS9​ នឹង​ទម្លាក់​ iPhone 4s និង​ iPad 2​ លែង​ឲ្យ​ Update​ បន្ត​ទៀត ដូច្នេះ​ផលិត​ផល​នេះ​ត្រូវ​ប្រើ​ iOS​ ចាស់​រហូត​ដល់​ក្ស័យ​ជីវិត។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​តែង​បង្ហាញ​វត្តមាន​ស៊េរី​ ​ iPhone ថ្មី​​របស់​ខ្លួន​រាល់​ឆ្នាំ​ ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ ដើម្បី​ដោះ​បញ្ហា​​ផ្សេង​ៗ​ ដែល​អ្នក​ប្រើប្រាស់​បាន​ជួប​ប្រទះ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​មុន។ ថ្វីត្បិត​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នឹង​ជួយ​សម្រួល​ដល់​ iPhone ឬ​ iPad​ កុំ​ឲ្យ​គាំង​ ប្រើ​ស្រួល​ជាង​មុន​ក្ដី​ ប៉ុន្តែ​វា​ក៏​លែង​អនុញ្ញាត​ឲ្យ​ផលិត​ផល​បច្ចេកវិទ្យា​ចាស់​ខ្លះ​អាច​ Update ​កើត​ដែរ។ ជាក់ស្ដែង​ iOS 8​ បាន​ទម្លាក់​ iPhone 4​ ចោល​ និង​ iOS 7 ​បាន​ទម្លាក់​ iPhone 3GS លែង​ Update ​កើត។

​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​អាច​នឹង​ទម្លាក់​ iPhone 4s និង​ iPad 2​ គ្រាន់​ជា​ការ​រំពឹង​ទុក។ តើ​វា​ពិត​ ឬ​យ៉ាង​ណា​ ត្រូវ​រង់​ចាំ​តាម​ដាន​នៅ​ថ្ងៃ​ទី​៨​ មិថុនា​នេះ​ទាំង​អស់​គ្នា។

ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!