Saturday, June 6, 2015

កម្ពុជា​តវ៉ា​គម្រោង​សាងសង់​ប្រាសាទ​នៅ​ឥណ្ឌា​ដែល​ចំលង​តាម​ប្រាសាទ​អង្គរវត្ត

អង្គរ​វត្ត ៦២០
ដូនជី​អង្គុយ​សមាធិ​​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។ រូបថត​ខែ​មិថុនា ២០១២
RFA
ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការ​បរទេស​ឥណ្ឌា ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ថា ក្រសួង​បាន​សរសេរ​កំណត់​ទូត​តវ៉ា ដោយ​ចាត់​ទុក​ការ​សាង​សង់​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​ខ្មែរ ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​តម្លៃ​មនុស្ស​ជាតិ​លេចធ្លោ​ជា​សកល។
លោក​ស្នើ​ឲ្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា ពិចារណា​ជា​បន្ទាន់​នូវ​គម្រោង​សាងសង់​នេះ៖ «ប្រាសាទ​អង្គរវត្ត​ជា​និមិត្តរូប​ដែល​មាន​នៅ​ក្នុង​ទង់ជាតិ​កម្ពុជា ជា​ច្រើន​សតវត្ស​មក​ហើយ។ ដើម្បី​ថែ​រក្សា​ទំនាក់ទំនង​ប្រពៃណី​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ»
ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ បាន​ដឹង​តាម​រយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ថា ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀ ត្រាស់ “MAHAVIR MANDIR TRUST” មាន​គម្រោង​សាងសង់​ប្រាសាទ​ដោយ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បញ្ជាក់​ថា ទន្ទឹម​នឹង​គ្នា​នេះ ភារធារី​ស្ដីទី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌា ក៏​បាន​តវ៉ា​បែប​នេះ ជាមួយ​ក្រសួង​ការ​បរទេស​ឥណ្ឌា​ដែរ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!