អារ្យធម៌ខ្មែរនៅសម័យចេនឡា ខុសប្លែកពីសម័យបច្ចុប្បន្ន។ ឧទាហរណ៍
នៅសម័យនោះគេមិនសូវគោរពព្រះពុទ្ធសាសនាទេ
តែគេគោរពបូជាអាទិទេពធំៗទាំងបីនៃសាសនាហិណ្ឌូ គឺព្រះព្រហ្ម
ព្រះឥសូរ និងព្រះវិស្ណុ។ ក៏ប៉ុន្តែ សម័យចេនឡា
គឺជាដំណាក់កាលដំបូងក្នុងប្រវត្តិសាស្ត្រខ្មែរ
ដែលគេប្រើភាសាខ្មែរបុរាណចារក្នុងសិលាចារិក។
កំណត់ត្រារបស់ឯកសារចិន និងតាមសិលាចារិក បានអោយយើងដឹងថា
មនុស្សនៅសម័យចេនឡា មានគំនិតឆ្លាតវាងវៃ ហើយមានសុខភាពល្អមាំមួនផង។
ប្រុសៗច្រើនមានមាឌតូច សម្បុរខ្មៅ។ ក៏ប៉ុន្តែ
ស្រីៗភាគច្រើនមានសម្បុរសជ្រះ។ ទាំងប្រុសទាំងស្រីសុទ្ធតែបួងសក់
ហើយពាក់រយ៉ាត្រចៀក។ គេចាត់ទុកដៃស្តាំថាបរិសុទ្ធ
ឯដៃឆ្វេងមិនបរិសុទ្ធទេ។
រាល់ព្រឹក គេតែងធ្វើការលុបលាងចាក់ធ្មេញ រួចអានសៀវភៅ
ឬសូត្រធម៌។ មុនពេលបរិភោគអាហារ គេតែងធ្វើការលុបលាងជាថ្មី
លុះបរិភោគរួចហើយ គេចាក់ធ្មេញ ហើយសូត្រធម៌ថែមទៀត។
គេនិយមរាប់ញាតិដោយយកខ្សែខាងម្តាយ។ ក្នុងការរើសគូស្រករ
គឺដូរមកប្រុសដណ្ដឹងស្រីវិញ
មិនដូចកាលសម័យអាណាចក្រភ្នំដែលស្រីដណ្ដឹងប្រុសទេ។
ក្នុងការទទួលកេរ្តិ៍មរតកនៅពេលដែលឪពុកម្តាយស្លាប់ទៅ
ពួកកូនដែលនៅលីវ អាចទទួលយកមរតកដែលសេសសល់ទាំងអស់
ប៉ុន្តែបើកូននោះមានប្ដីប្រពន្ធហើយ ហើយបានទទួលកេរ្តិ៍រួចហើយនោះ
ទ្រព្យដែលនៅសេសសល់ត្រូវបញ្ជូនចូលទៅក្នុងឃ្លាំងរបស់ជាតិ។
ចំពោះការរៀបចំពិធីបុណ្យសពវិញ កូនចៅរបស់សពត្រូវអត់បាយ
៧ថ្ងៃ កាន់ទុក្ខកោរសក់ ហើយស្រែកយំយ៉ាងខ្លាំង។
សពត្រូវគេដង្ហែទៅបូជានៅឯទីប៉ាឆាដែលសង់អំពីឈើក្រអូប
ដោយមានវង់តន្ត្រី ឬសំឡេងសូត្រធម៌ ស្មូត ឬច្រៀងកំដរផង។
អដ្ឋិធាតុត្រូវគេរើសដាក់ក្នុងកោដ្ឋមាស ឬកោដ្ឋប្រាក់
ហើយយកទៅទម្លាក់ក្នុងទឹក។
ពួកអ្នកក្រប្រើកោដ្ឋដីដែលមានលាបពណ៌ផ្សេងៗផង
ហើយយកទៅទម្លាក់ក្នុងទឹកដែរ។
គ្រួសារខ្លះគ្រាន់តែយកសពទៅដាក់ចោលក្នុងព្រៃអោយជាចំណីសត្វតែ
ប៉ុណ្ណោះ។
ក្នុងការរៀបចំផ្នែករដ្ឋបាលវិញ ក្រៅពីរាជធានីឥស្សណៈបុរៈ
ដ៏ធំដែលមានប្រជាពលរដ្ឋដល់ទៅពីរម៉ឺនគ្រួសាររស់នៅ
នៅមានក្រុងចំនួន ៣០ទៀត។
ក្នុងក្រុងនីមួយៗមានពលរដ្ឋរាប់ពាន់គ្រួសាររស់នៅ
ហើយស្ថិតក្រោមការត្រួតត្រារបស់អភិបាលម្នាក់។
នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ព្រះរាជទាន
សវនាការ និងប្រជុំពួកសេនាមន្ត្រី។
មានមន្ត្រីជាន់ខ្ពស់ប្រាំនាក់ស្ថិតនៅជុំវិញព្រះរាជា។
នៅចំពោះព្រះភ័ក្ត្រព្រះរាជា
ពួកមន្ត្រីត្រូវថ្វាយបង្គំដោយឱនក្បាលដល់ដីចំនួនបីដង។
បើព្រះអង្គទ្រង់មានបន្ទូលហៅ ឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់
រួចទៅអង្គុយដំកង់នៅជុំវិញព្រះរាជា
ដើម្បីពិភាក្សាកិច្ចការប្រទេសជាតិ។ លុះចប់ការងារហើយ
គេលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ចេញទៅវិញ។
ចំពោះការផ្ទេររាជ្យសម្បត្តិវិញ គឺមានតែបុត្រនៃព្រះអគ្គមហេសីទេ
ទើបអាចឡើងសោយរាជ្យបាន។
ក្នុងវិស័យសេដ្ឋកិច្ច
ដោយសារខ្មែរយើងធ្លាប់ទទួលបានជោគជ័យលើនយោបាយទឹកតាំងតែពីសម័យ
អាណាចក្រភ្នំមកដល់សម័យចេនឡា វិស័យនេះកាន់តែរីកចម្រើនឡើង
ដែលជាហេតុញ៉ាំងអោយមានការកសាងទីក្រុងធំៗក្បែរមាត់ស្ទឹង
និងជំរុញអោយរបរកសិកម្មរីកលូតលាស់កាន់តែខ្លាំងឡើង។
ខាងផ្នែកសាសនាវិញ
គេសង្កេតឃើញមានការគោរពបូជាគណៈផ្សេងៗនៃសាសនាហិណ្ឌូនិយម
ដែលរួមរស់ជាមួយគ្នាក្នុងពេលនោះ។ អ្នកកាន់សាសនាហិណ្ឌូនិយម ជឿ
និងគោរពអាទិទេពធំៗបី គឺព្រះព្រហ្ម ព្រះសិវៈ ឬព្រះឥសូរ
និងព្រះវិស្ណុ។ ការជឿលើអាទិទេពទាំងបីនេះ
បានបង្កើតអោយមានការបែងចែកសាសនាហិណ្ឌូនិយមជាបីគណៈសំខាន់ៗគឺ
គណៈព្រហ្ម គណៈសិវៈ និងគណៈវិស្ណុ។ ក្រៅពីនេះក៏មានការគោរពហរិហរៈ
គឺជាការបញ្ចូលគ្នារវាងព្រះឥសូរ និងព្រះវិស្ណុ។
គណៈសិវៈ ហាក់មានឋានៈជាសាសនាផ្លូវការ ឯគណៈវិស្ណុ
មានគេគោរពដែរតែមិនសូវច្រើនទេ។ ការគោរពព្រះហរិហរៈ
បន្តពីសម័យហ្វូណន មក ក៏នៅមានអនុវត្តនាសម័យនោះ
ព្រោះគេបានឃើញមានរូបបដិមាហរិហរៈ យ៉ាងល្អវិចិត្រនៃប្រាសាទអណ្ដែត
ជាភស្តុតាងផង។ ចំណែកខាងព្រះពុទ្ធសាសនាវិញ មិនបាត់បង់ទេ
តែហាក់ដូចជារោយរាវខ្លាំង។ ឯខាងវិស័យសិល្បៈវប្បធម៌ នៃសម័យចេនឡា
នេះវិញ គេសង្កេតឃើញថា
សម័យនេះជាលើកដំបូងហើយដែលគេប្រើភាសាខ្មែរបុរាណ
ចារក្នុងសិលាចារិក។
ផ្នែកអក្សរសិល្ប៍វិញ
សិលាចារិកវាលកន្ទេលបានបញ្ជាក់ថា
គេសូត្រជារៀងរាល់ថ្ងៃនូវរឿងរាមាយណៈ គឺរឿងរាមកេរ្តិ៍
រឿងមហាភារតយុទ្ធ និងគម្ពីរបុរាណ។
ក្នុងផ្នែកសិល្បៈស្ថាបត្យកម្ម និងចម្លាក់វិញ គេសង្កេតឃើញថា
ប្រាសាទក្នុងសម័យចេនឡា នេះ ច្រើនតែសង់អំពីឥដ្ឋដាច់ៗពីគ្នា
ឬក៏ផ្តុំគ្នាជាក្រុម។ ផ្ដែរ និងក្របខ្លោងទ្វារធ្វើអំពីថ្មភក់
រូបចម្លាក់មួយចំនួននៅមានជាប់លក្ខណៈសិល្បៈឥណ្ឌា ច្រើននៅឡើយ
តែភាគខ្លះបានងាកមករកបុគ្គលិកលក្ខណៈជាខ្មែរ
ហើយមានរាងសង្ហារថែមទៀតផង ដូចជា រូបហរិហរៈ នៃប្រាសាទអណ្ដែត ជាដើម៕
ប្រភព RFA
Friday, June 12, 2015
អារ្យធម៌ខ្មែរនៅសម័យចេនឡា (ភាគ៨)
2:05 AM
Unknown
No comments
អារ្យធម៌ខ្មែរនៅសម័យចេនឡា ខុសប្លែកពីសម័យបច្ចុប្បន្ន។ ឧទាហរណ៍
នៅសម័យនោះគេមិនសូវគោរពព្រះពុទ្ធសាសនាទេ
តែគេគោរពបូជាអាទិទេពធំៗទាំងបីនៃសាសនាហិណ្ឌូ គឺព្រះព្រហ្ម
ព្រះឥសូរ និងព្រះវិស្ណុ។ ក៏ប៉ុន្តែ សម័យចេនឡា
គឺជាដំណាក់កាលដំបូងក្នុងប្រវត្តិសាស្ត្រខ្មែរ
ដែលគេប្រើភាសាខ្មែរបុរាណចារក្នុងសិលាចារិក។
កំណត់ត្រារបស់ឯកសារចិន និងតាមសិលាចារិក បានអោយយើងដឹងថា មនុស្សនៅសម័យចេនឡា មានគំនិតឆ្លាតវាងវៃ ហើយមានសុខភាពល្អមាំមួនផង។ ប្រុសៗច្រើនមានមាឌតូច សម្បុរខ្មៅ។ ក៏ប៉ុន្តែ ស្រីៗភាគច្រើនមានសម្បុរសជ្រះ។ ទាំងប្រុសទាំងស្រីសុទ្ធតែបួងសក់ ហើយពាក់រយ៉ាត្រចៀក។ គេចាត់ទុកដៃស្តាំថាបរិសុទ្ធ ឯដៃឆ្វេងមិនបរិសុទ្ធទេ។
រាល់ព្រឹក គេតែងធ្វើការលុបលាងចាក់ធ្មេញ រួចអានសៀវភៅ ឬសូត្រធម៌។ មុនពេលបរិភោគអាហារ គេតែងធ្វើការលុបលាងជាថ្មី លុះបរិភោគរួចហើយ គេចាក់ធ្មេញ ហើយសូត្រធម៌ថែមទៀត។ គេនិយមរាប់ញាតិដោយយកខ្សែខាងម្តាយ។ ក្នុងការរើសគូស្រករ គឺដូរមកប្រុសដណ្ដឹងស្រីវិញ មិនដូចកាលសម័យអាណាចក្រភ្នំដែលស្រីដណ្ដឹងប្រុសទេ។
ក្នុងការទទួលកេរ្តិ៍មរតកនៅពេលដែលឪពុកម្តាយស្លាប់ទៅ ពួកកូនដែលនៅលីវ អាចទទួលយកមរតកដែលសេសសល់ទាំងអស់ ប៉ុន្តែបើកូននោះមានប្ដីប្រពន្ធហើយ ហើយបានទទួលកេរ្តិ៍រួចហើយនោះ ទ្រព្យដែលនៅសេសសល់ត្រូវបញ្ជូនចូលទៅក្នុងឃ្លាំងរបស់ជាតិ។
ចំពោះការរៀបចំពិធីបុណ្យសពវិញ កូនចៅរបស់សពត្រូវអត់បាយ ៧ថ្ងៃ កាន់ទុក្ខកោរសក់ ហើយស្រែកយំយ៉ាងខ្លាំង។ សពត្រូវគេដង្ហែទៅបូជានៅឯទីប៉ាឆាដែលសង់អំពីឈើក្រអូប ដោយមានវង់តន្ត្រី ឬសំឡេងសូត្រធម៌ ស្មូត ឬច្រៀងកំដរផង។ អដ្ឋិធាតុត្រូវគេរើសដាក់ក្នុងកោដ្ឋមាស ឬកោដ្ឋប្រាក់ ហើយយកទៅទម្លាក់ក្នុងទឹក។ ពួកអ្នកក្រប្រើកោដ្ឋដីដែលមានលាបពណ៌ផ្សេងៗផង ហើយយកទៅទម្លាក់ក្នុងទឹកដែរ។ គ្រួសារខ្លះគ្រាន់តែយកសពទៅដាក់ចោលក្នុងព្រៃអោយជាចំណីសត្វតែ ប៉ុណ្ណោះ។
ក្នុងការរៀបចំផ្នែករដ្ឋបាលវិញ ក្រៅពីរាជធានីឥស្សណៈបុរៈ ដ៏ធំដែលមានប្រជាពលរដ្ឋដល់ទៅពីរម៉ឺនគ្រួសាររស់នៅ នៅមានក្រុងចំនួន ៣០ទៀត។ ក្នុងក្រុងនីមួយៗមានពលរដ្ឋរាប់ពាន់គ្រួសាររស់នៅ ហើយស្ថិតក្រោមការត្រួតត្រារបស់អភិបាលម្នាក់។ នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ព្រះរាជទាន សវនាការ និងប្រជុំពួកសេនាមន្ត្រី។ មានមន្ត្រីជាន់ខ្ពស់ប្រាំនាក់ស្ថិតនៅជុំវិញព្រះរាជា។ នៅចំពោះព្រះភ័ក្ត្រព្រះរាជា ពួកមន្ត្រីត្រូវថ្វាយបង្គំដោយឱនក្បាលដល់ដីចំនួនបីដង។ បើព្រះអង្គទ្រង់មានបន្ទូលហៅ ឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់ រួចទៅអង្គុយដំកង់នៅជុំវិញព្រះរាជា ដើម្បីពិភាក្សាកិច្ចការប្រទេសជាតិ។ លុះចប់ការងារហើយ គេលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ចេញទៅវិញ។ ចំពោះការផ្ទេររាជ្យសម្បត្តិវិញ គឺមានតែបុត្រនៃព្រះអគ្គមហេសីទេ ទើបអាចឡើងសោយរាជ្យបាន។
ក្នុងវិស័យសេដ្ឋកិច្ច ដោយសារខ្មែរយើងធ្លាប់ទទួលបានជោគជ័យលើនយោបាយទឹកតាំងតែពីសម័យ អាណាចក្រភ្នំមកដល់សម័យចេនឡា វិស័យនេះកាន់តែរីកចម្រើនឡើង ដែលជាហេតុញ៉ាំងអោយមានការកសាងទីក្រុងធំៗក្បែរមាត់ស្ទឹង និងជំរុញអោយរបរកសិកម្មរីកលូតលាស់កាន់តែខ្លាំងឡើង។
ខាងផ្នែកសាសនាវិញ គេសង្កេតឃើញមានការគោរពបូជាគណៈផ្សេងៗនៃសាសនាហិណ្ឌូនិយម ដែលរួមរស់ជាមួយគ្នាក្នុងពេលនោះ។ អ្នកកាន់សាសនាហិណ្ឌូនិយម ជឿ និងគោរពអាទិទេពធំៗបី គឺព្រះព្រហ្ម ព្រះសិវៈ ឬព្រះឥសូរ និងព្រះវិស្ណុ។ ការជឿលើអាទិទេពទាំងបីនេះ បានបង្កើតអោយមានការបែងចែកសាសនាហិណ្ឌូនិយមជាបីគណៈសំខាន់ៗគឺ គណៈព្រហ្ម គណៈសិវៈ និងគណៈវិស្ណុ។ ក្រៅពីនេះក៏មានការគោរពហរិហរៈ គឺជាការបញ្ចូលគ្នារវាងព្រះឥសូរ និងព្រះវិស្ណុ។
គណៈសិវៈ ហាក់មានឋានៈជាសាសនាផ្លូវការ ឯគណៈវិស្ណុ មានគេគោរពដែរតែមិនសូវច្រើនទេ។ ការគោរពព្រះហរិហរៈ បន្តពីសម័យហ្វូណន មក ក៏នៅមានអនុវត្តនាសម័យនោះ ព្រោះគេបានឃើញមានរូបបដិមាហរិហរៈ យ៉ាងល្អវិចិត្រនៃប្រាសាទអណ្ដែត ជាភស្តុតាងផង។ ចំណែកខាងព្រះពុទ្ធសាសនាវិញ មិនបាត់បង់ទេ តែហាក់ដូចជារោយរាវខ្លាំង។ ឯខាងវិស័យសិល្បៈវប្បធម៌ នៃសម័យចេនឡា នេះវិញ គេសង្កេតឃើញថា សម័យនេះជាលើកដំបូងហើយដែលគេប្រើភាសាខ្មែរបុរាណ ចារក្នុងសិលាចារិក។
ផ្នែកអក្សរសិល្ប៍វិញ សិលាចារិកវាលកន្ទេលបានបញ្ជាក់ថា គេសូត្រជារៀងរាល់ថ្ងៃនូវរឿងរាមាយណៈ គឺរឿងរាមកេរ្តិ៍ រឿងមហាភារតយុទ្ធ និងគម្ពីរបុរាណ។
ក្នុងផ្នែកសិល្បៈស្ថាបត្យកម្ម និងចម្លាក់វិញ គេសង្កេតឃើញថា ប្រាសាទក្នុងសម័យចេនឡា នេះ ច្រើនតែសង់អំពីឥដ្ឋដាច់ៗពីគ្នា ឬក៏ផ្តុំគ្នាជាក្រុម។ ផ្ដែរ និងក្របខ្លោងទ្វារធ្វើអំពីថ្មភក់ រូបចម្លាក់មួយចំនួននៅមានជាប់លក្ខណៈសិល្បៈឥណ្ឌា ច្រើននៅឡើយ តែភាគខ្លះបានងាកមករកបុគ្គលិកលក្ខណៈជាខ្មែរ ហើយមានរាងសង្ហារថែមទៀតផង ដូចជា រូបហរិហរៈ នៃប្រាសាទអណ្ដែត ជាដើម៕
ប្រភព RFA Posted in: History,News

Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.