នៅម៉ោង៣រសៀលថ្ងៃទី៣០ខែឧសភានេះ ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងយាងត្រឡប់ទៅមើលថែសុខភាពរបស់អ្នកម្នាងអ៊ុក ផល្លា ដែលកំពុងសម្រាកព្យាបាល នៅប្រទេសថៃវិញ។ អ្នកម្នាងអ៊ុក ផល្លា ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងបាងកក ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ មេសាកន្លងទៅ។
ការយាងត្រឡប់របស់ព្រះអង្គម្ចាស់រណឬទ្ធិ គឺបន្ទាប់ពីបញ្ចប់ ពិធីសំណេះ សំណាលជាមួយយុវជនគណបក្សជាង២ពាន់នាក់ នៅថ្ងៃនេះ។
ថ្លែងនៅចំពោះមុខអ្នកកាសែតព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានរួចផុតពីសេចក្តីស្លាប់ និងមានសុខភាពប្រសើរឡើងវិញច្រើនហើយ។ ព្រះអង្គបានបញ្ជាក់ថា អ្នកម្នាងអ៊ុក ផល្លា នឹងជាសះស្បើយ ហើយអាចយាងត្រឡប់មកមាតុប្រទេសវិញ ក្នុងរយៈពេល១ខែទៀត។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានយាងត្រឡប់មកប្រទេសកម្ពុជាវិញតែអង្គឯង កាលពីថ្ងៃទី២២ ឧសភាកន្លងទៅ បន្ទាប់ពីទៅសម្រាកព្យាបាលនៅប្រទេសថៃ អស់មួយរយៈពេល៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.