កីឡាករ វាយកូនឃ្លីលើតុរបស់កម្ពុជា ណៃ សារ៉ាវី បានប្រកួតឈ្នះកីឡាករឡាវ KONGPHET Phinith នាការប្រកួតលើកទី៣ក្នុងពូល B មុននេះបន្តិច ក្នុងលទ្ធផល ៣-១ (១១-៧, ៨-១១, ១១-៤, ១១-៨)។ នេះជាជ័យជម្នះលើកដំបូងសម្រាប់សារ៉ាវី ខណៈ ២ប្រកួតកន្លងមកលើវិញ្ញាសាវាយទោលពូល B រូបគេបានចាញ់កីឡាករម៉ាឡេស៊ី និងសិង្ហបុរី ៣-០។
សារ៉ាវី (ស្ដាំ) ពេលប្រកួតកន្លងមក
ចំណែកឯ សុខឡុង វិញ បានចាញ់កីឡាករឥណ្ឌូណេស៊ី MAULANA Gilang ៣-១
(៧-១១, ១១-៤,៧-១១, ៨-១១) ក្នុងវិញ្ញាសាវាយទោល ពូល D។ កីឡាកររូបនេះ
បានប្រកួត៣ដងរួចមកហើយក្នុងពូល ដោយឈ្នះ១ (ឈ្នះមីយ៉ាន់ម៉ា ៣-១)
និងចាញ់២ (ចាញ់សិង្ហបុរី និងចាញ់ថៃ ៣-០)។ប្រភព Sabay News