វាជារឿងធម្មតាទេ ដែលក្រុមបាល់ទាត់ល្បីៗទៅដល់ទីណា តែងមានប្រិយមិត្ត ទៅតាមរកដល់ទីនោះ ក្នុងនោះគោលបំណងរបស់ពួកគេ គឺតាមដើម្បីសុំហត្ថលេខាពីកីឡាករ និងសុំឲ្យនិយាយសួស្ដីជាដើម។
តែទោះបីជាយ៉ាងនេះក្ដី មានពេលខ្លះការតាមសុំនេះក៏មិនបានដូចចិត្តដែរ ជាឧទាហរណ៍នាពេលថ្មីៗនេះ កីឡាកររបស់ Manchester City បានធ្វើឲ្យប្រិយមិត្ត ឆេះដុំរហូតដល់ដុតសំបុត្រចូលទស្សនាចោលទាំងអស់តែម្ដង ក្នុងខណៈពេលដែលក្រុម ត្រូវធ្វើការប្រកួតក្នុងប្រទេសវៀតណាម។
សម្រាប់ដំណើររឿងគឺថា មានប្រិយមិត្តអ្នកគាំទ្រជនជាតិវៀតណាមម្នាក់ បានឈរចាំទិញសំបុត្រ ដើម្បីទស្សនាការប្រកួតរវាង Manchester City ជាមួយនឹង ក្រុមជម្រើសជាតិវៀតណាម អស់រយៈពេលដល់ទៅ១២ម៉ោង ហើយទន្ទឹមគ្នានោះរូបគេបានសុំឲ្យ Raheem Sterling, Joe Hart និង Samir Nasri និយាយសួស្ដីប្រទេសវៀតណាម (Say hi to Vietnam)។
ផ្ទុយទៅវិញតាមរយៈវីដេអូបានបង្ហាញថា កីឡាករទាំងនោះបានសម្លឹងមើលប្រិយមិត្តម្នាក់នោះ ហើយមិននិយាយអ្វីទាំងអស់ ដែលនេះជាមូលហេតុធ្វើឲ្យបុរសម្នាក់នោះ មានការខឹងសម្បារមែនទែន។
ខាងក្រោមនេះជាវីដេអូបង្ហាញ ដូច្នេះសូមទស្សនាទាំងអស់គ្នា។
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.