Friday, July 31, 2015

Chrome​ ធ្វើ​ឲ្យ​ MacBook​ អស់​ថ្ម​លឿន​ ចំណែក​​បណ្ដាញ​សង្គម​​​មាន​ Facebook​ ក៏​ស៊ី​ថ្ម​ដែរ​

Chrome គឺ​ជា​ Browser​ មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ដោយ​សារ​តែ​វា​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ​ការ​ប្រើ​ប្រាស់​ Browser Chrome​ ធ្វើ​ឲ្យ​ MacBook របស់​អ្នក​អស់​ថ្ម​លឿន​ជាង​ប្រើ​ Browser​ ដទៃ។

Averages-copy-1024x269

ក្រុមហ៊ុន​​ BatteryBox​ បាន​​ធ្វើ​ការ​សិក្សា​លើ​ Browser​ ចំនួន​បី​ គឺ Chrome, Firefox និង Safari​ ដើម្បី​ដឹង​ថា​តើ​ Browser​ មួយ​ណា​ដែល​អាច​ប្រើ​ប្រាស់​លើ​ MacBook បាន​យូរ​ជាង​គេ។ តាម​រយៈ​ការ​សិក្សា​ រក​ឃើញ​ថា​ ការ​លេង​អ៊ីនធឺណិត​​លើ​ MacBook ដោយ​ប្រើ​ប្រាស់​ Safari ជា​មធ្យម​អាច​បាន​រយៈពេល​​ ៦,៥​ម៉ោង​ ចំណែក​ឯ​ Firefox គឺ​បាន​ ៥,៥​ម៉ោង​ ​ខណៈ​ពេល​ដែល​ Chrome​ បាន​ត្រឹម​ ៥​ម៉ោង​ប៉ុណ្ណោះ។

ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​វិប​សាយ​ណា​ដែល​ប្រើ​ប្រាស់​ថាមពល​ថ្ម​អស់​ច្រើន​ជាង​គេ។ បើ​និយាយ​អំពី​ការ​ផ្ញើ​សារ​ គេ​រក​ឃើញ​ថា​ Yahoo Mail​ ប្រើ​ប្រាស់​ថាមពល​អស់​តិច​ជាង​គេ​ ចំណែក​ឯ​ Gmail​ ប្រើ​ប្រាស់​ថាមពល​អស់​ច្រើន​ជាង​គេ។


មួយ​វិញ​ទៀត​គឺ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វិញ​គឺ​ Facebook​ ប្រើ​ប្រាស់​ថាមពល​អស់​ច្រើន​ជាង​គេ​ ខណៈ​ពេល​ដែល​ Instagram​ ប្រើ​ប្រាស់​ថាមពល​អស់​តិច​ជាង​គេ៕


Composing-and-Sending-Email2-1024x511

SocialMedia-1024x748

YouTube-1024x497

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!