ខ្សែការពារភ្នំពេញក្រោន ង៉យ ស្រ៊ីន ទទួលការវះកាត់ដោយជោគជ័យកាលពីយប់មិញវេលាម៉ោង២រំលងអាធ្រាត្រនៅគ្លីនិកឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរង់របួសបាក់ដៃពេលភ្នំពេញក្រោនប្រកួតឈ្នះបៀលប្រាយ ១-០ ហើយយ៉ាងហោចណាស់អវត្តមាននៅលើទីលាន៤ខែ។
កីឡាករ ង៊ុយ ស្រ៊ីនពាក់លេខ២៦ (ប្រកួតកន្លងទៅ)
លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា ពេលនេះ ង៉យ ស្រ៊ីន ទទួលការវះកាត់បានជោគជ័យ និងកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រយៈពេលសម្រាកព្យាបាលត្រូវចំណាយពេល៣ខែ មុនពេលចូលហ្វឹកហាត់វិញ ហើយបន្តរហូតដល់៤ខែ ទើបអាចចូលលេងបាន ពោលគឺគេនឹងអវត្តមានក្នុងការជួយក្លិបភ្នំពេញក្រោនដល់ចប់ការប្រកួតពានរង្វាន់លីកកំពូលកម្ពុជារដូវកាល២០១៥នេះ។
អគ្គលេខាធិការរូបនេះបន្តថា ស្រ៊ីន បានរងរបួសបាក់កំភួនដៃ ពេលជិតចប់តង់ទី២ ពេលភ្នំពេញក្រោនប្រកួតជាមួយបៀលប្រាយយូណាយធិតកាលពីយប់មិញនៅកីឡដ្ឋាន RSN ដែលបានបញ្ចប់ទៅដោយលទ្ធផលភ្នំពេញក្រោនឈ្នះ១-០។ ក្រោយមានរបួសនេះភ្លាម ក្លិបបានបញ្ជូន ង៊យ ស្រ៊ីន ទៅមន្ទីរពេទ្យភ្លាមៗ ហើយបានវះកាត់វេលាម៉ោង២រំលងអាធ្រាត្រកាលពីយប់មិញ។
គិតចាប់ពីថ្ងៃបើកការប្រកួតលីកលំដាប់ទី១របស់កម្ពុជាមកទល់ពេលនេះ មានកីឡាករ ៣នាក់ហើយ ដែលមានរបួសបាក់ឆ្អឹងធ្ងន់ធ្ងរ ទី១ គឺ James Macheal របស់ស្វាយរៀង បានបាក់ឆ្អឹងកជើងខាងស្ដាំពេលស្វាយរៀងប្រកួតជាមួយបឹងកេតនៅស្តាតចាស់។ ទី២ គឺ សុខ រិទ្ធី ខ្សែការពារណាហ្គាវើល ដែលបានបាក់ឆ្អឹងកំភួនដៃខាងឆ្វេងពេលណាហ្គាវើលប្រកួតជាមួយ Cambodian Tiger នៅទីលានបាល់ទាត់បាទី ខេត្តតាកែវ។ ស្របពេលអ្នកទី៣ គឺ ង៉យ ស្រ៊ីន របស់ភ្នំពេញក្រោន បានបាក់ឆ្អឹងដៃខាងឆ្វេង (ឆ្អឹងទាំងពីរ) កាលពីយប់មិញ ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.