ក្រុមបឹងកេតអង្គរ ក្រុមណាហ្គាវើល និង ក្រុមខេមបូឌានថាយហ្គ័រ រកបាន ៣ ពិន្ទុនៅប្រកួតបិទសប្ដាហ៍ទី ៩ ជុំទី១ នៃពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីក ២០១៥ (MCL 2015) នៅរសៀលថ្ងៃព្រហស្បត្តិ ទី ៣០ ខែ កក្កដា នេះដូចគ្នា។
សរុបលទ្ធផលសប្ដាហ៍ទី៥ នៃពានរង្វាន់ MCL 2015
| ||
ភ្នំពេញក្រោន
|
១ – ០
|
បៀលប្រាយយូណាយធីត
|
ស្វាយរៀង
|
២ – ១
|
គិរីវង់សុខសែនជ័យ
|
អគ្គស្នងការដ្ឋាននគរបាលជាតិ
|
៣ – ០
|
វេស្ទើនភ្នំពេញ
|
ណាហ្គាវើល
|
២ – ១
|
ក្រសួងការពារជាតិ
|
បឹងកេតអង្គរអែហ្វស៊ី
|
៥ – ១
|
មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា
|
ខេមបូឌានថាយហ្គឺរ
|
៤ – ២
|
អាស៊ីអឺរ៉ុបយូណាយធីត
|
បឹងកេតអង្គរ បានយកឈ្នះ ស៊ីម៉ាក់ ដោយលទ្ធផល ៥ ទល់ ១ នៅបាទី ស្របពេលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង ហើយ ឃួន ឡាបូរ៉ាវី និង សុខ ផេង រកបានម្នាក់១ គ្រាប់ ហើយកីឡាករ មួង ផានិត រកបាន១ គ្រាប់វិញតដៃឱ្យក្រុមស៊ីម៉ាក់។
ចំពោះក្រុមខេមបូឌានថាយហ្គ័រ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤ ទល់ ២ នៅកីឡដ្ឋានវេស្ទើន ខណៈ សុខ ចាន់រស្មី រកបាន ២ គ្រាប់ម្នាក់ឯង ហើយ សួង វីរៈ និង Private រកបានម្នាក់ ១ គ្រាប់ឱ្យក្រុមដែលមានម្ចាស់ក្លិបជាជនជាតិជប៉ុនមួយនេះ។ ចំណែកកីឡាករ Kelechi រកគ្រាប់បាល់បាន ២ គ្រាប់ម្នាក់ឯងឱ្យអាស៊ីអឺរ៉ុប។
ណាហ្គាវើល អាចរកបានជ័យជម្នះវិញហើយចាញ់ ៣ ប្រកួតជាប់គ្នា បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពារជាតិ ២ ទល់ ១ នៅបាទី។ ឃឹម បុរី និង Barry រកគ្រាប់បាល់ឱ្យណាហ្គា ហើយ ភួង សុខសាណា រកបាន ១ គ្រាប់ឱ្យការពារជាតិ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.