Monday, June 22, 2015

បែក​ធ្លាយ! អ្នក​ប្រើ​ប្រាស់​គ្រប់រូប​ អាច​លុប​វីដេអូ​​នៅ​លើ​Youtube​ចោល បាន​ដោយ​សេរី​ (មាន​វីដេអូ​បង្រៀន​)


ទីបំផុត​ទៅ​អាថ៌កំបាំង​ដ៏​សម្ងាត់​មួយ​របស់​ Youbute ​ត្រូវ​បាន​បំបែក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ ដោយ​អ្នក​ស្រាវជ្រាវ​សន្តិសុខ​Online ជនជាតិ​រុស្ស៊ី​ម្នាក់ ឈ្មោះ​លោក Kamil Hismatullin ។ នេះ​​បើ​យោង​តាម​របាយការណ៍​មួយ​របស់​គេហទំព័រ​​ The Register ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១ មេសា នេះ​។ 

​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា លោក  Kamil Hismatullin ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​​ដោយ​ស្ម័គ្រចិត្ត​ទៅ​សន្តិសុខ​នៅ​លើ​បណ្ដាញ​ វីដេអូ​យក្ស​របស់​ពិភពលោក Youtube ​​អស់​ច្រើន​ថ្ងៃ​។ ដោយ​ចៃដន្យ លោក​​បាន​រក​ឃើញ​បញ្ហា​មួយ​គួរ​ភ្ញាក់​ផ្អើល នោះ​គឺ​វីដេអូ​​នៅ​លើ​Youtube ​មិន​មាន​សុវត្ថិភាព​​​​ឡើយ​ ពោល​គឺ​​អ្នក​ប្រើ​ប្រាស់​​ធម្មតា​ៗ​ទាំង​អស់ ​អាច​លុប​វីដេអូ​ណា​មួយ​ចោល​​​បាន​ដោយ​សេរី​បំផុត​។

ជា ​មួយ​នឹង​​វីដេអូ​មួយ​បង្ហាញ​ពី​គន្លឹះ​នេះ​ លោក​ Hismatullin  ​អះអាង​ថា​ លោក​បាន​រក​ឃើញ​Code​មួយ​នៅ​លើ​System ​របស់​ Youtube ដែល​Code​នេះ​ បាន​ឲ្យ​អ្នក​ប្រើ​ប្រាស់​​គ្រប់​គ្នា​ដែល​មាន​ការ​យល់​ដឹង​លើ​Youtube ​តែ​បន្តិច​ អាច​លុប​វីដេអូ​របស់​អ្នក​ណា​ម្នាក់​ចោល​តាម​ចិត្ត​​។ 

This is the code that Hismatullin found in YouTube:

POST https://www.youtube.com/live_events_edit_status_ajax?action_delete_live_event=1
event_id: ANY_VIDEO_ID
session_token: YOUR_TOKEN

​ ​​ប្រការ​នេះ​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​Google ​ដែល​មាន​​​ការ​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ទៅ​នឹង​Youtube ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នឹង​បាន​សម្ដែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​លោក​អ្នក​ស្រាវជ្រាវ​រុស្ស៊ី​ រូប​នេះ​ផង​ដែរ ហើយ​ថែម​ទាំង​បាន​ផ្ដល់​រង្វាន់​៥​ពាន់​ដុល្លារ​ដល់​បុរស​រូប​នេះ​ទៀត​ផង​។ 

ជា ​មួយ​គ្នា​នេះដែរ ក្រុមហ៊ុន​ Google និង​ Youtube ​បាន​អះអាង​ថា ខ្លួន​​នឹង​ធ្វើ​ការ​រួម​គ្នា​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដើម្បី​​ធានា​សុវត្ថិភាព​ជួន​អ្នក​ប្រើប្រាស់​​​ ឲ្យ​បាន​ឆាប់​បំផុត​ ។
Fgdsh




ប្រភព Kqube

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!