Friday, June 26, 2015

ឡូយ​ម៉្លេះ! ​គ្រាន់​តែ​ឈរ​​មុខ​ ​​Virtual Mirror​ ​អាច​ល​ខោអាវ​បាន​យ៉ាង​ងាយ​ដោយ​មិន​បាច់​ដោះ​ចេញ

ការ ​ដើរ​ Shopping ​សម្រាប់​មិត្តៗ​នារី​គឺ​ជា​ ចំណង់ចំណូលចិត្ត​​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ពេល​ទំនេរ។ ​​​ពេល​ខ្លះ​ ​អ្នក​ទិញ​បាន​​ហើយ​​​នៅ​ពិបាក​​មក​ល​សំលៀកបំពាក់​ទាំង​នោះ​ចុះ​ឡើង​ទៀត។​ ​បើ​សម​មិន​អី​ទេ ​តែ​បើ​មិន​សម​វិញ​ អ្នក​​ត្រូវ​ដោះ​ចេញ​​ហើយ​ល​ទំហំ​ថ្មី​ទៀត​ពិត​ជា​សាំ​ចិត្ត។ ​​ឥលូវ​នេះ​ អ្នក​លែង​ពិបាក​ត្រូវ​ដោះ​ខោអាវ​ល​ដូច​មុន​ទៀត​ហើយ ​ព្រោះ​​ Virtual Mirror ​​អាច​ជួយ​ដល់​អ្នក​បាន។ ​Virtual Mirror ​គឺ​ជា​កញ្ចក់​ពិសេស​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​អាច​ឲ្យ​​​​​ អ្នក​ល​សំលៀកបំពាក់​​​បាន ​ដោយ​​ងាយ​​​គ្រាន់​តែ​ជ្រើសរើស​សំលៀកបំពាក់​ដែល​អ្នក​ចូលចិត្ត​ ​រួច​ស្កេន​ទំហំ​ដង​ខ្លួន​របស់​អ្នក​ ​វា​នឹង​​ស្កេន​ខោអាវ​​​ឲ្យ​ត្រូវ​នឹង​ទំហំ​ដង​ខ្លួន​របស់​អ្នក​តែ​ម្ដង។


និស្សិត​ស្រី ម្នាក់​កំពុង​សាកល្បង​ប្រើប្រាស់​ Virtual Mirror នៅ​វិទ្យាស្ថានជាតិ​បច្ចេកវិទ្យា​នា​ពេល​កន្លង​មក

តើ​កញ្ចក់​ដ៏​ទំនើប​នេះ​ដំណើរ​ការ​ដូចម្ដេច? ​

អ្នក​ប្រើប្រាស់​ អាច​ឈរ​នៅ​មុខ​កញ្ចក់​កម្ពស់​ពីរ​ម៉ែត្រ ​និង​ទទឹង​ ១,៦​​​ ម៉ែត្រ​​ក្នុង​ចម្ងាយ​ ១ ​ម៉ែត្រ​ពី​វា
ដាក់​ដៃ​ទាំង​ពីរ​របស់​អ្នក​​ទៅ​លើ​ស្នាម​ដៃ​នៅ​ស្គ្រីន​ដើម្បី​ស្កេន​រូបរាង​មួយ​ជំហរ
ជ្រើសរើស​សំលៀកបំពាក់​ដែល​អ្នក​ពេញ​ចិត្ត​ដើម្បី​ល​ ដោយ​មើល​តាម​ការ​ណែនាំ​នៅ​លើ​ស្គ្រីន
ចុង​បញ្ចប់ ​​​​អ្នក​អាច​ថត​រូប​​ខោអាវ​ដែល​អ្នក​ល​រួច​ហើយ​​នៅ​លើ​ស្គ្រីន​របស់​ Virtual Mirror ​ប្រសិន​បើ​អ្នក​ចូលចិត្ត


20150613_102446

20150614_150342 
សកម្មភាព​ថត​រូប​ល​ខោអាវ​​​​លេង​កម្សាន្ត​ពី​ទូ ​Virtual Mirror
ពី​សំណាក់​​យុវវ័យ​នៅ​ផ្សារ ទំនើប​ AEON

​Virtual Mirror ​ត្រូវ​បាន​នាំ​ចូល​ និង​ចែកចាយ​ដោយ​​ក្រុមហ៊ុន​ WorldBridgE Commerce។ ​​ពេល​នេះ​វា​កំពុង​ដាក់​ឲ្យ​សាកល្បង​ប្រើប្រាស់​នៅ​​ក្នុង​រោងភាពយន្ត​ Major Cineplex ​ផ្សារទំនើប​ AEON។ ​ទៅ​ថ្ងៃ​អនាគត​ ម្ចាស់​ហាង​សំលៀកបំពាក់​ដែល​ចាប់​អារម្មណ៍​អាច​ជាវ ​ឬ​ជួល​ យក​ទៅ​ប្រើប្រាស់​ក្នុង​ហាង​របស់​ពួកគាត់​បាន​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​​ ក្នុង​ការ​ល​សំលៀកបំពាក់​​ដល់​អតិថិជន៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!