Wednesday, June 24, 2015

កម្មវិធី​សម្រាប់​អាន​ឯកសារ PDF ដ៏​ពេញ​និយម​ទាំង​ប្រាំ សម្រាប់ Android, iOS និង Windows Phone

អស់រយៈពេលជាង 22 ឆ្នាំ បន្ទាប់ពី ក្រុមហ៊ុន Adobe បានចាប់ កំណើតមក គឺថា Adobe បានបន្សល់នូវ កម្មវិធីជាច្រើន ណាស់ សម្រាប់អោយអ្នក ប្រើប្រាស់ ទាំងនៅលើ កុំព្យូទ័រ និង ស្មាតហ្វូន រីករាយប្រើប្រាស់ ដោយឥតគិតថ្លៃ ជាពិសេសទៅលើ កម្មវិធីកាត់ត តែម្តង ហើយក្នុងនោះដែរ Adobe ក៏បានខិតខំបង្កើត នូវកម្មវិធី PDF ផងដែរ​ សម្រាប់អោយ អ្នកប្រើប្រាស់ ឧបករណ៍ឆ្លាតវៃ ងាយស្រួលមើល និង ស្រួលកែប្រែ ។ សព្វថ្ងៃនេះ មានកម្មវិធី ជាច្រើនណាស់ ដែលអាចអោយ យើងអាចបើក ប្រភេទឯកសារ PDF បាន តែយើងសូមបង្ហាញ កម្មវិធី សម្រាប់អាន ឯកសារ PDF ដ៏ពេញនិយម ទាំងប្រាំ សម្រាប់ Android,iOS និង Windows Phone។
  1. Adobe Acrobat Reader ជាកម្មវិធីអាន PDF File ដ៏មានប្រជា ប្រិយភាពបំផុត របស់ Adobe ព្រោះវាងាយស្រួល អាន កែប្រែ ក៏ដូចជា ហាយឡាយផងដែរ។
1-cover
  1. Google PDF Viewer ក៏មិនខុសពី Adobe Acrobat Reader ដែរ គ្រាន់តែវាមិន អាចធ្វើការកែប្រែ បានប៉ុណ្ណោះ។
2
  1. PDF Max 4 មានប្រជាប្រិយភាពដែរ ដូចជា ងាយស្រួលអាន កែប្រែជាដើម។
3
  1. WPS Office+ PDF មានភាពពេញនិយម មិនចាញគេ ប៉ុន្មានទេ តែគ្រាន់តែ នៅកម្ពុជា យើង ពុំសូវមាន គេស្គាល់នោះទេ។
4
  1. Foxit MobilePDF ជាកម្មវិធីមួយ ដែលអាច បើកមើល ឯកសារ PDF បានយ៉ាងស្រួល នៅលើកុំព្យូទ័រ ដើរដោយ Windows ហើយជាមួយ កម្មវិធីនេះ វាផ្តល់នូវ ភាពកាន់តែងាយ ក្នុងការអាន រក្សាទុក និង ចែករំលែក ក៏ដូចជា ការកែប្រែផងដែរ ហើយក្រាហ្វិច នៃកម្មវិធី ក៏ស្រស់ស្អាត ផងដែរ។
 5

ដូច្នេះ ក្នុងចំណោម កម្មវិធីដ៏ពេញ និយមទាំងប្រាំ ខាងលើនេះ បងប្អូនអាចទាញ យកពី Play Store ដើម្បីដំណើរការ នៅលើ Android, iOS និង Windows Phone បានដោយ ឥតគិតថ្លៃ ហើយ ក្នុងចំណោមទាំងប្រាំនេះ បងប្អូនបាន ប្រើមួយណាដែរ? តាមមើលទៅ ប្រហែលជា បងប្អូន ស្គាល់ និង បានប្រើប្រាស់ កម្មវិធី Adobe Acrobat Reader ហើយមើលទៅ។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!