Thursday, June 4, 2015

Khmer Academy​ ​សម្រួច​ជំនាញ​ IT កាន់​តែ​ខ្លាំង​​ជាមួយ​​និស្សិត​ខ្មែរ​ពូកែៗ​តាម​អនឡាញ​រៀន​

និស្សិត ​ IT ទូទាំង​ប្រទេសនឹង​អាច​ពង្រឹង​សមត្ថភាព​លើ​ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ IT កាន់​តែ​ខ្លាំង ​ដោយ​ថ្មី​ៗ​នេះ​មជ្ឈមណ្ឌល​ Korea Software HRD បាន​ចុះអនុសារណៈនៃការយោគយល់គ្នា​ជាមួយ​សាកល​វិទ្យាល័យ​បៀលប្រាយ​ ដើម្បី​ផ្ដល់​ការ​សិក្សា​បន្ថែម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​គេហទំព័រ Khmer Academy។
​​
MOU BBU & Korea-01

លោក ចិន ភីរម្យ អ្នក​គ្រប់​គ្រង​ទូទៅនៃ​​មជ្ឈមណ្ឌល Korea Software HRD បាន​ឲ្យ​ដឹង​ថា Khmer Academy ជា​គេហទំព័រ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​​កាល​ពី​ដើម​ឆ្នាំ ២០១៥ ដោយ​និស្សិត​​ខ្មែរ​ពូកែ​ៗ​​​​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល Korea Software HRD ។ ​គេហទំព័រ​​នេះ​បង្រៀន​​ផ្តោត​លើ​មុខ​វិជ្ជា​​ទាក់ទង​មុខ​ជំនាញ​ IT ជា​មួយ​ការ​បង្រៀន​ជា​ភាសា​ខ្មែរ​ផ្ទាល់​តែ​ម្ដង​ ​អម​មក​ជា​មួយ​វីដេអូ​ដែល​មាន​ការ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​។ ​

Khmer Academy មាន​មុខ​វិជ្ជា​បង្រៀន​ដូច​ជា របៀប​បង្កើត​​កម្មវិធី​លើ​ iOS , កម្មវិធី Android , ការ​​បង្កើត​ Website និង​ការ​រចនា​ឌីហ្សាញ​។ គេហទំព័​រ​នេះ​មាន​​បង្រៀន​សរសេរ​កូដ​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ ខ្ពស់​ដូច​ ជា Java , SQL , HTML , CSS , JavaScript , jQuery , PHP , C# ជា​ដើម។ ចំណែក​មេរៀន Design មាន​ដូច​ជា Photoshop និង illustrator រួម​ទាំង​ការ​​បង្រៀន​ពី​កម្មវិធី​រដ្ឋបាល​ដូចជា​ Word , Excel និង PowerPoint។  ជាង​នេះ​ទៅ​ទៀត​ Khmer Academy ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ​ផង​ដែរ។

លោ​ថា Khmer Academy ​របៀប​រៀន​បែប​ E-Learning  ដែល​សិស្ស​និស្សិត​ IT ​អាច​​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដើម្បី​អាច​បណ្ដុះ​ស្មារតី​សម្រាប់​ការ​សិក្សា​ផ្នែក​ IT កាន់​តែ​ប្រសើរ​ថែម​ទៀត។

មជ្ឈមណ្ឌល Korea Software HRD Center បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៣ ​ស្ថិត​នៅ​ក្រោម​គម្រោង​ភាព​ជា​ដៃ​គូ​រវាង​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការណ៍ ​អន្តរជាតិ​កូរ៉េ​(KOICA) និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​កូរ៉េ ដែល​មាន​ឈ្មោះថា (WEBCASH)។ ​មជ្ឈមណ្ឌល ​Korea Software HRD Center បាន​ផ្ដល់​អាហារូបករណ៍​និង កំពុង​​បណ្ដុះ​បណ្ដាល​និស្សិត​ IT បាន​៣ជំនាន់​ ហើយ​ជំនាន់​ទី៣ នេះ​កំពុងធ្វើ​ការ​សិក្សា​ក្នុង​មជ្ឈមណ្ឌល ។ ក្នុង​ចំណោម​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ HRD និស្សិត​ពូកែៗ យើង​បាន​បញ្ជូន​ទៅ​ធ្វើការ​​និង​បណ្ដុះបណ្ដាល​​បន្ថែម​នៅ​ប្រទេស​កូរ៉េ និង​និស្សិត​មួយ​ចំនួន​ទៀត​បន្ត​ការងារ​​ក្នុង​ប្រទេស​កម្ពុជា​។ មជ្ឈមណ្ឌល​កំពុង​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃ​គូរ​ សកលវិទ្យាល័យ និង​វិទ្យាស្ថាន​ ផ្សេងៗ​ដែល​ចង់​ពង្រឹង​​ការ​អប់​រំ​ផ្នែក​ IT របស់​ខ្លួន ជាមួយ​ការ​​សិក្សា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Khmer Academy) យើង​លើក​ទឹកចិត្ត​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង ក្រុមហ៊ុន​ឯកជន ដែល​ចង់​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​យើង។

​ប្រិយមិត្ត​មាន​បំណង​ចង់​រៀន​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ KhmerAcademy ផ្ទាល់​ដោយ​ចុច​ត្រង់​នេះ…បញ្ជាក់​សម្រាប់​និស្សិត​ ឬ ប្រិយមិត្ត​ណា​បាន​ចូល​ទៅ​សិក្សា​ ហើយ​មាន​ចម្ងល់​ត្រង់​ណា​មួយ​អាច​ទាក់​ទង​តាម Email : khmeracademy.org@gmail.com Facebook : www.facebook.com/khmeracademy.Orgwww.facebook.com/ksignhrd



 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!