Wednesday, June 24, 2015

Keyboard សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ល្បីៗដែលពេញនិយមប្រើប្រាស់!

ចំពោះប្រិយមិត្តប្រហែលជាចង់បាននូវ Keyboard ណាដែលអាចវាយបានលឿនហើយថែមទាំង អាចជួយកែតម្រូវរាល់ពាក្យខុសទាំងឡាយរបស់ប្រិយមិត្តដែលជាអតិថិជនរបស់ Android មិនខាន។ នៅក្នុងប្រព័ន្ធប្រតិបត្តិការយក្សនេះសម្រាប់ App Keyboard គឺមានច្រើនជម្រើសណាស់! ប៉ុន្តែអ្វីដែលសំខាន់ប្រិយមិត្តចង់បាន App មួយណាដែលប្រាកដ៏ជាអាចតម្រូវរាល់បញ្ហាក្នុងការវាយអក្សរឪ្យប្រិយមិត្តបាន។ ថ្ងៃនេះទៀតសោត ខាងការងារយើងនឹងបង្ហាញឈ្មោះ Keyboard Apps មួយចំនួនសម្រាប់ប្រិយមិត្តដែលសុទ្ធសឹងជា Keyboard App ល្បីៗដែលគេនិយមប្រើប្រាស់បំផុត។

1.Khmer Smart Keyboard

ក្តារចុចឆ្លាតវៃគឺជាក្តាចុចដែលបាន ​បង្កើតឡើងដោយ​កូនខ្មែរ​មួយ​ក្រុម​ ដោយ​មើលឃើញ​នូវ​​ការ​លំបាក​ក្នុង​ការវាយ​អក្សរខ្មែរ​ទើប​ក្រុម​គាត់​បា​ន​ ធ្វើការ​បង្កើត​វាឡើង។ វា​លក្ខណៈ​ពិសេស​ត្រង់​ អ្នក​អាច​ធ្វើការ​វាយ​អក្សរ​ខ្មែរ​បាន​រហ័ស មាន​ភាពងាយ​ស្រួល​ក្នុង​ការ​ស្វែង​រកស្រៈ ជើង​ រឺព្យព្ជានៈ ផ្សេងទៀត​ ដោយ​មិនចាំបាច់​ធ្វើការ​ចុច Shift ដោយ​គ្រាន់តែ​អូសចុះក្រោម​ជាដើម។

2.Google Keyboard

ក្ដារចុចរបស់ក្រុមហ៊ុន Google ត្រូវបានអតិថិជន Android ភាគច្រើនគឺស្គាល់វា ពីព្រោះវាត្រូវបានដាក់ឪ្យទាញយកដោយឥតគិតថ្លៃ។ Google Keyboard រចនាឡើងដោយភាពទាក់ទាញនិងសាមញ្ញផងដែរ។ វាអាចកំណត់ពាក្យមួយចំនួនឪ្យប្រិយមិត្តស្រាប់ស្របពេលប្រិយមិត្តកំពុងវាយអក្សរ។ វាត្រូវបានប្រើច្រើនក្នុងប្រព័ន្ធ Android 4.4 ។

3.MultiLing Keyboard

គឺជា App មួយដែលមានការពេញនិយមផងដែរពីព្រោះ តែការរចនាដោយភាពល្អមួយបែបដែលមាន ក្ដារចុចគ្រប់ប្រភេទមិនថា អក្សរ រូបភាពស្នេហា សញ្ញានានា លេខរ៉ូមាំង ..... ព្រមជាមួយរូបជាច្រើនអនេកទៀត។ ក្ដារចុចនេះទៀតសោតត្រូវបានដាក់ឪ្យទាញយកដោយឥតគិតថ្លៃផងដែរក្នុង Google Play ។​

4.TouchPal – Emoji Keyboard&Theme

TouchPal ​ត្រូវបានរចនាឡើងដោយផ្ដោតយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈដូចជា សញ្ញា ​រូបEmoji អាម្មណ៍ រូបភាព ..... ។ អ្វីដែលពិសេសទៀតនោះគឺវាអាចប្រើសម្រាប់ ៨៥ ភាសានៃសកលលោកយើងនេះ។ ប្រិយមិត្តអាចវាយបានយ៉ាងរហ័សនិងវាអាចជួយកែតម្រូវឪ្យប្រិយមិត្តបានលឿនទៀតផង។

5.Swype Keyboard

Swype ជាក្ដារចុចដែលមានប្រជាប្រិយភាពមួយវាមាននាទីអូសលើអក្សរ (Glide) សម្រាប់ការសរសេរអក្សរបានដោយងាយស្រួល។ ហើយថ្មីៗនេះវាបានអភិវឌ្ឍន៍ខ្លួនជាពិសេសត្រង់ ចំណុចដកឃ្លាគឺវាអាចដកឃ្លាឪ្យប្រិយមិត្តដោយស្វ័យប្រវត្តិទៀតផង។ វាត្រូវបានគេហៅឈ្មោះមួយទៀតថា Autospace ។

 ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!