Friday, June 26, 2015

វិធី​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone​ ឬ​ iPad​ អាន​អក្សរ​ឲ្យ​អ្នក​ស្ដាប់​​បាន​

ការ ​អាន​សៀវភៅ​គឺ​ជា​វិធីសាស្ត្រ​មួយ​ដែល​អាច​ជួយ​បង្វឹក​ខួរ​ក្បាល​ ក៏​ដូច​ជា​បំបាត់​ភាព​អផ្សុក​បាន​មួយ​កម្រិត​​ផង​ដែរ​ ប៉ុន្តែ​ពេល​ដែល​អាន​សៀវភៅ​រយៈពេល​យូរ​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​មាន​ភាព​ នឿយ​ហត់។ សំណាង​ល្អ​ដែល​ផលិតផល​ Apple ​បង្កើត​ឡើង​ដោយ​មាន​មុខ​ងារ​មួយ​​អាច​អាន​សៀវភៅ​ (ជា​ភាសា​អង់គ្លេស)​ ឲ្យ​អ្នក​ស្ដាប់​បាន។

read_any_book-hero-970-80

ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​ធ្វើ​ឲ្យ​ផលិតផល​ Apple​ អាច​អាន​សៀវភៅ​បាន៖

១.​កំណត់​ Accessibility Setting​ (iOS 8 ឡើង)
ចូល​ទៅ​កាន់​ Setting > General > Accessibility > Speech រួច​កំណត់​មុខ​ងារ​ Speak Screen​ ឲ្យ​មាន​ដំណើរ​ការ​ឡើង។ ដោយ​គ្រាន់​តែ​អូស​ម្រាម​ដៃ​ពីរ​ ពី​លើ​ចុះ​ទៅ​ក្រោម​ អ្នក​អាច​ឲ្យ​ Siri​ ធ្វើ​ការ​អាន​អក្សរ​ដែល​មាន​បង្ហាញ​លើ​ទូរសព្ទ​របស់​អ្នក​បាន​មិន​ថា​​នៅ​ ក្នុង​កម្មវិធី​ណា​នោះ​ទេ។

១

២.បិទ​មុខ​ងារ​ Auto-Lock
ចូល​ទៅ​កាន់​ Setting > General > Auto-Lock​ រួច​ជ្រើស​រើស​ Never​ ដើម្បី​កុំ​ឲ្យ​ផ្អាក​ដំណើរ​ការ​អាន​របស់​ Siri​ ដោយ​សារ​អេក្រង់​រលត់។ កុំ​ភ្លេច​ផ្លាស់​ប្ដូរ​ Auto-Lock ទៅ​លក្ខណៈ​ដើម​វិញ​នៅ​ពេល​ដែល​អ្នក​ឈប់​អាន​សៀវភៅ​ ដើម្បី​ការពារ​សុវត្ថិភាព។

២


ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!