Wednesday, June 24, 2015

១០ យ៉ាងជាគន្លឹះដ៏ល្អក្នុង Google ដែលអ្នកមិនដឹង

ប្រិយមិត្តប្រាកដ៏ជាស្គាល់ បើនិយាយពីពាក្យ Google ពីព្រោះក្នុងសម័យបច្ចេកវិទ្យានេះនរណាក៏ស្គាល់និងធ្លាប់ប្រើប្រាស់ Google នោះដែល។ នៅថ្ងៃទី ៥ ខែឧសភា កន្លងមកនេះខាងក្រុមហ៊ុន Google បានដាក់ឳ្យនូវប្រើប្រាស់កម្មវិធីថ្មីៗនិងផ្ដល់ប្រយោជន៍ដល់អតិថិជនអ្នកប្រើគ្រប់រូបផងដែរ។ ថ្ងៃនេះខាងពពកយើងនឹងបង្ហាញគន្លឹះទាំង១០មុខនេះឪ្យប្រិយមិត្តបានដឹង។

1.ពិនិត្យកាលបរិច្ឆេទការផ្សាយទូទស្សន៍

Google អាចបង្ហាញរឿងឬព័តមានដែលត្រូវផ្សាយក្នុងកញ្ចក់ទូរទស្សន៍មួយចំនួន។ វាអាចកំណត់លើទូរទស្សន៍ឬបុស្តីល្បីៗមួយចំនួនក្នុងពិភពលោក។ វាអាចកំណត់ថ្ងៃខែ ឆ្មាំឪ្យប្រិយមិត្តដឹងយ៉ាងច្បាស់។

2.Holiday

តួនាទី២គឺ Google អាចបង្ហាញឪ្យប្រិយមិត្តដឹងអំពីថ្ងៃសម្រាក់លំហែកាយតាមប្រតិទិនប្រទេសធំៗ។ មិនថាជាថ្ងៃបុណ្យ ឬ ថ្ងៃអ្វីនោះទេគឺ Google អាចបង្ហើបប្រាប់ប្រិយមិត្តបានទាំងអស់។ ហើយចំពោះប្រិយមិត្តវិញក៏អាចកំណត់យកថ្ងៃសម្រាក់សម្រាប់ខ្លួនឯងទៀតផង ដោយគ្រាន់ចុចដាក់កំណត់វាដល់ថ្ងៃនោះវានឹងបង្ហាញប្រិយមិត្តមិនខាន។

3.ការប្រកួតកីឡាធំៗក្នុងពិភពលោក

ប្រិយមិត្តអាចស្វែងរកលិទ្ធផលចុងក្រោយៗនៃការប្រកួតកីឡាជាច្រើនក្នុងពិភពលោកតាមរយៈ Google យ៉ាងងាយ។ គ្រាន់តែវាយឈ្មោះក្រុមដែលត្រូវប្រកួត(ដូចរូបឧទាហរណ៍ខាងលើ)នោះ Google នឹងបង្ហាញដល់ប្រិយមិត្ត។

4.ការប្រៀបធៀបអាហាររូបត្ថម្ភ

ព័តមានរបស់ Google ឥឡូវនេះអាចប្រៀបធៀបរាល់អាហារូបត្ថម្ភមួយចំនួនជាពិសេស ប្រភេទអាហារូបត្ថម្ភដែលមាននៅតំបន់អឺរ៉ុប។ ដើម្បីបានព័តមានក្នុងការប្រៀបធៀបនេះប្រិយមិត្តគ្រាន់តែ វាយពាក្យអាហារូបត្ថម្ភដែលប្រិយមិត្តចូលចិត្តភ្ជាប់ជាមួយពាក្យ VS ទល់នឹងពាក្យអាហារូប្ថម្ភមួយទៀត។

5.បម្លែងឯកតានានា

Google អាចមានសមត្ថភាពបម្លែងយ៉ាងឆាប់រហ័សមិនថាចំនួនណាក៏ដោយ សម្រាប់ប្រវែង , ល្បឿន , បរិមាណនិងផ្សេងៗជាច្រើនទៀត។ ដើម្បីចូលទៅកម្មវិធីបម្លែងរ​បស់ Google ដំបូងប្រិយមិត្តចូលទៅ Google Search ហើយវាយពាក្យ Conversion Calculator ជាការស្រេច។

6.សង់ក្រាប (Graph)

ឥលូវនេះមិនមែនជាពេលស្មុគ្រស្មាញក្នុងការ សង់ក្រាបទៀតនោះទេ។ ប្រិយមិត្តគ្រាន់ចូលទៅ Google Search ហើយវាយពាក្យ Graph ភ្ជាប់គោលដៅឬចំណុចដែលប្រិយមិត្តចង់បានដូចរូបឧទាហរណ៍ខាងលើនេះគឺ Google នឹងបង្ហាញដល់ប្រិយមិត្តយ៉ាងស្រួល។

7.ពិនិត្យម៉ោងគ្រប់តំបន់ក្នុងពិភពលោក

ប្រិយមិត្តអាចពិនិត្យម៉ោងគ្រប់តំបន់ក្នុងពិភពលោក តាមចំណង់ចិត្តសម្រាប់ប្រៀបធៀបជាមួយម៉ោងក្នុងប្រទេសយើងយ៉ាងស្រួល។ ងាយស្រួលបំផុតគ្រាន់ប្រិយមិត្តវាយពាក្យ​ Time in ភ្ជាប់ឈ្មោះតំបន់ជាការស្រេច។

8.ពិនិត្យជើងហោះហើរក្នុងពិភពលោក

ពេលនេះប្រិយមិត្តអាចពិនិត្យមើលរាល់ ជើងហោះហើរជាប្រចាំថ្ងៃគ្រប់តំបន់់ក្នុងពិភពលោកជាមួយក្រុមហ៊ុនហោះហើររាប់រយ ព្រមទាំងតម្លៃនិងរយៈពេលធ្វើដំណើរទៀតផង។ មិនថាប្រិយមិត្តស្ថិតនៅប្រទេសណាក៏ដោយ Google អាចជួយប្រិយមិត្តជានិច្ច។

9.កម្មវិធីកំណត់ពេលវេលា

ប្រិយមិត្តអាចកំណត់ពេលវេលាក្នុងការធ្វើអ្វីមួយបានយ៉ាងស្រួល ដោយគ្រាន់ចូលទៅ Google Search វាយពាក្យ​ Timer ជាការស្រេច។ ប្រិយមិត្តក៏អាចកំណត់នាទីតាមចំណង់ចំណូលចិត្តផងដែរ​។​

10.ធ្វើដំណើរជាមួយ Google ទៅកាន់ពិភពលោក

ប្រិយមិត្តអាចមើលឬពិនិត្យរាល់ទីកន្លែងនានា ក្នុងពិភពលោកជាមួយរូបភាពយ៉ាងច្បាស់ព្រមជាមួយទីតាំងដែលមាននៅជិតកន្លែងនោះទៀតផងដូចជា : សណ្ឋាគារ , ភូជនីដ្ឋាន , កន្លែងហាត់ប្រាណ ..... ។ ដើម្បីចូលទៅកម្មវិធីនេះប្រិយមិត្តត្រូវវាយពាក្យ Things to see ភ្ជាប់ឈ្មោះទីកន្លែងនោះជាការស្រេចទៅក្នុង Google Search ។​

ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!