តើប្រិយមិត្តធ្លាប់មានការរំខានផ្សេងៗពីក្នុងគេហទំព័របណ្ដាញសង្គមយក្ស
Facebook ទេ? តើប្រិយមិត្តធ្លាប់គិតអំពីបញ្ហាដែលមិត្តភក្តិមួយចំនួនក្នុង
Facebook ឃើញនូវអ្វីដែឡសុទសឹងជារឿងដែលអ្នកមិនចង់ឪ្យឃើញទេ?
ពេលនេះប្រិយមិត្តអាចបញ្ឈប់វាបានដោយវិធីសាស្រ្តងាយៗបំផុត។
ថ្ងៃនេះខាងការងារពពក
នឹងលើកបង្ហាញរាល់វិធីសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់ពីបញ្ហាការរំខានក្នុង
Facebook ពីសំណាក់មិត្តភក្តិឬបុគ្គលដ៏ទៃទៀត។
1.ចូរអ្នកព្យាយាមអានសេចក្តីណែនាំរបស់ Facebook
សូមចូលទៅ
https://www.facebook.com/about/privacy/ សម្រាប់មើលនិងអានរាល់ចំណុចសម្រាប់ការពារទាំងឡាយដែល ខាងការងារ Facebook រចនាឡើងដើម្បីងាយស្រួលដល់អតិថិជន។
2.ប្រើប្រាស់ Shortcut Privacy ដែលមានស្រាប់
ប្រិយមិត្តអាចចូលទៅបាន ក្នុងជ្រុងស្ដាំខាងលើដែលមាននៅក្នុង Account Facebook របស់ប្រិយមិត្តស្រាប់នោះដើម្បីដាក់ Privacy ទាំងឡាយ។
3.ជ្រើសរើសសម្រាប់ការ Post
ដោយគ្រាន់ចូលទៅដូចបានប្រាប់ក្នុងរូបខាងលើនេះ
សម្រាប់មុខងារ៣យ៉ាង។
ទី១គឹសម្រាប់ការដាក់ឪ្យឃើញសម្រាប់ជនណាដែលប្រិយមិត្តចង់ឪ្យ
ឃើញនូវអ្វីដែលប្រិយមិត្តនឹងត្រូវបង្ហោះ (Post) លើកក្រោយៗ។
វាមានជម្រើសបន្តរទៀតដូចជា Public (សម្រាប់មនុស្សទូទៅ) , Friends
(សម្រាប់តែមិត្តភក្តិរបស់អ្នក) , Only Me (សម្រាប់តែអ្នក) , Custom
(សម្រាប់បុគ្គលអ្នកចង់ឪ្យឃើញ
និងបុគ្គលដែលអ្នកមិនចង់ឪ្យឃើញដោយគ្រាន់វាយឈ្មោះអ្នកទាំងនោះចូលក្នុង List
ដែលគេឪ្យ) , Family (សម្រាប់គ្រួសារក្នុង Facebook) ........ ។ ទី២
សម្រាប់ដាក់ Lock Activity Log ដែលអាចការពារក្នុងការ Tag
រូបឬវីឌីអូពីមនុស្សមួយចំនួនដែលអ្នកមិនចង់ឪ្យវាមានក្នុង Timeline របស់អ្នក។
ពេលណាប្រិយមិត្តដាក់វាហើយ រាល់ការ Tag ទាំងឡាយត្រូវបានគេទុកមួយឡែកសិន
ក្រោយប្រិយមិត្តអាចអនុញ្ញាតិបាននៅពេលក្រោយ។ ទី៣ សម្រាប់មើល ក្នុងTimeline
របស់អ្នកស្រាប់ដោយគ្រាន់វាយឈ្មោះបុគ្គលណាដែលប្រិយមិត្តចង់ដឹង។
វាមានភាពងាយស្រួលក្នុងការចង់ដឹង ពីបុគ្គលណាមួយដែលពេលគេចូលទៅ Timeline
របស់អ្នក។
4.ការកំណត់សម្រាប់បុគ្គលណាដែលទាក់ទងមកអ្នក
ចុចលើពាក្យ Who Can Contact Me សម្រាប់ការកំណត់បុគ្គលណាដែលចង់ទាក់ទងឬ Add មកធ្វើជា Friend អ្នកក្នុង Facebook ។
5.បិទសម្រាប់ការ Post អ្វីៗចូលក្នុង Timeline របស់អ្នក
ធ្វើនេះសម្រាប់ការពាររាល់បុគ្គលណាដែល ចង់Postអ្វីៗចូលទៅក្នុង Timeline របស់អ្នកបានយ៉ាងងាយ។
6.កំណត់ការចូលមើល Timeline របស់អ្នក
ប្រិយមិត្តក៏អាចទប់ស្កាត់ឬបិទបុគ្គលមួយចំនួនផងដែរ
ដែលប្រិយមិត្តមិនចង់ឪ្យពួកគេចូលមកមើលរាល់អ្វីៗទាំងឡាយក្នុង Timeline
របស់ប្រិយមិត្តផងដែរ។ ដោយគ្រាន់ចូលទៅក្នុង Settings
ដើម្បីកំណត់វាជាការស្រេច។
ប្រភព PorPok
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.