Monday, June 22, 2015

ក្រុមហ៊ុន​យក្ស​ Facebook បើក​ឲ្យ​ប្រើ​ប្រាស់​ Video call បាន (វីដេអូ)






ដោយសារ​តែ​ Facebook កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ​ជុំវិញ​ ពិភពលោក ដូចនេះ​ក្រុមហ៊ុន​ តែងតែ​ខំប្រឹង​រិះរក​អ្វី​ដែល​ថ្មី ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ ដូចជា​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ Messenger របស់ Facebook បាន​វិវត្តន៍​ខ្លួន​ម្ដង​រួម​មក​ហើយ ដោយ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ខល​ជា​សំឡេង​ ហើយ​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Facebook ទើប​តែ​ដាក់​ឲ្យ​ដំណើរ​ការ​មុខ​ងារ​ថ្មី​ពិសេស​របស់​ខ្លួន​ក្នុង​កម្មវិធី Messenger ដដែល នោះ​គឺ ​ខល​ហើយ​មើល​មុខ​គ្នា​ឃើញ​ (Video call) ។ 

មុខងារ ​នេះ​ អាច​ឲ្យ​យើង​ប្រើ​បាន​ទាំង​កាមេរ៉ា​មុខ​ និង​កាមេរ៉ា​ក្រោយ​តាម​តែ​សេចក្ដី​ត្រូវ​ការ​របស់​យើង វា​ប្រៀប​ដូច​យើង​ប្រើ​កម្មវិធី Skype ដូច្នេះ​ដែរ តែ​ទាស់​មួយ​ត្រង់​ថា Messenger មាន​មុខ​ងារ​មួយ​លើស​កម្មវិធី Skype នោះ​គឺ Messenger អនុញ្ញាត​ឲ្យ​យើង​ផ្ទេរ​ប្រាក់​ពី​ម្ខាង​ទៅ​ម្ខាង​បាន ។ មក​ទល់​ពេល​នេះ ក្រុមហ៊ុន Facebook​ បាន​អះអាង​ថា កម្មវិធី Messenger របស់​ខ្លួន​ មាន​អ្នក​ប្រើ​ជាង​៦០០​លាន​នាក់​ជា​ប្រចាំ​ខែ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មុខងារ​ថ្មី​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើ​បាន​តែ​ប៉ុន្មាន​ប្រទេសប៉ុណ្ណោះ​ ដូចជា Belgium, Canada, Croatia, Denmark, France, Greece, Ireland, Laos, Lithuania, Mexico, Nigeria, Norway, Oman, Poland, Portugal, the UK, the US and Uruguay ដោយ​ឡែក​ប្រទេស​ផ្សេង​វិញ នឹង​ទទួល​បាន​មុខងារ​ពិសេស​នេះ​ប្រើ​តាម​ក្រោយ ។



ប្រភព Kqube

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!