Wednesday, June 24, 2015

កម្មវិធី Converter Video សម្រាប់ទូរសព្ទ័ស្មាតហ្វូនល្បីៗទាំង៤

នៅថ្ងៃនេះខាងការងារពពក យើងខ្ញុំនឹងបង្ហាញអស់ប្រិយមិត្តអំពីកម្មវិធីសម្រាប់ Converter Video ល្បីៗដែល Convert សម្រាប់ទៅក្នុងស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។ ថ្ងៃនេះផងដែរពពកនឹងលើកយក កម្មវិធីល្បីៗទាំង៤ដែលងាយស្រួលនិងមានការនិយមពីប្រិយមិត្តជាច្រើនក្នុងពិភពលោកយើងនេះសម្រាប់ Convert Video មិនថា Convert សម្រាប់ស្មាតហ្វូនឬកុំព្យូទ័រនោះទេ ។​

ខាងក្រោមនេះជាក​ម្មវិធីទាំង ៤ មានដូចជា:

1.Format Factory

ចំពោះកម្មវិធីទីមួយនេះគឺអាច បម្រើប្រិយមិត្តក្នុងការ Convert Video ទៅជា Video ក្នុងគ្រប់ម៉ូដែលស្មាតហ្វូននានា។ វាជាកម្មវិធីដែលមានការពេញនិយមបំផុតមួយផងដែរ។ Format Factory ក៏អាចមាននាទី Convert Video ទៅក្នុង DVD , Phone , Computer បានយ៉ាងងាយស្រួល។ ចំពោះទូស័ព្ទវិញ វាអាចជួយប្រិយមិត្តក្នុងការ Convert គ្រប់កម្រឹត Video ។

2.Total Media Converter Ultimate

វាជា Software ដ៏អស្ចារ្យក្នុងការបម្លែង Video នានាដូចជា DVD , Blu-ray movies , Online movies ទៅក្នុងស្មាតហ្វូននានាដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។​ វាអាចបម្លែងទៅជា MP4 , MKV , 3GP ..... ។​ ជាពិសេសវាមានប្រសិទ្ធភាពជាមួយពពួកស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដូចជា​ S4 , S3 , Note 2 , Tab 2 , Note 8 , HTC ... ។

3.Video Converter Android

កម្មវិធីនេះត្រូវបានចាប់បដិសន្ធិនៅថ្ងៃទី ១៧ ខែធ្នូ ឆ្មាំ២០១១ ដែលមកពេលនេះវាត្រូវបានមានគេទាញយកលើសពី ៣,០០០,០០០នាក់ហើយ ចាប់តាំងពីបានដាក់ឳ្យទាញយក្នុង Google Play ។​ វាមានសមត្ថភាពខ្ពស់ក្នុងការបម្លែងវីឌីអូនានាទៅគ្រប់កម្រឹតដូចជា​ ASF, AVI, DivX, FLV, m2v, m4v, mjpeg, mkv, MOV, MPG, ogg, ogv, RM, RMVB, WebM wmv, dv4 ល ។ សម្រាប់កម្មវិធីនេះប្រិយមិត្តអាចជ្រើសរើសប្រភេទស្មាតហ្វូនបានទៀតផង(ដូចក្នុងរូបខាងលើនេះ)។

4.Free Video to Android Converter

ជាកម្មវិធីបម្លែងរបស់ក្រុមហ៊ុន DVDVideoSoft ​ដែលមានសមត្ថភាពក្នុងការ បម្លែងវីឌីអូគ្រប់កម្រឹតទៅគ្រប់កម្រឹតផងដែរ។ ហើយជាកម្មវិធីដែលមានសមត្ថភាព បម្លែងជាមួយ Android យ៉ាងល្អ។ វាអាចបម្លែងវីឌីអូ តាមកម្រឹតដូចជា : * .avi; * .ivf; * .div; * .divx; * .mpg; * .mpeg; * .mpe; * .mp4; * .m4v; * .webm; * .wmv; * .asf; * .mov; * .qt; * .mts; * .m2t; * .m2ts; * .mod; * .tod; * .vro; * .dat; * .3gp2; * .3gpp; * .3gp; * .3g2; * .dvr-ms; * .flv; * .f4v; * .amv; * .rm; * .rmm; * .rv; * .rmvb; * .ogv; * .mkv; * .ts ។
កម្មវិធីនេះអាចបម្លែងវីឌីអូ ជាមួយឧបករណ៍ដែលដំណើរការដោយ Android ដូចជា​ : Galaxy Note , Note 2 , S3 , S4 , Tab 2 , HTC One X + , HTC Droid DNA , LG nexus 4 ...... ជាដើម។

 ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!