Friday, June 26, 2015

ស្មាន​មិន​ដល់​! ការងារ​​ដំបូង​​របស់​​ CEO ​ក្រុមហ៊ុន​​​ធំ​​ៗ​ខ្លះ​​​​ដល់​​​​ថ្នាក់​​​ហ្នឹង

ក្នុង ​នាម​ជា​នាយក​ប្រតិបត្តិ​​ (CEO) ដែល​មាន​ការ​ងារ​​គ្រប់​គ្រង​និង​ដឹក​នាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​ ប្រាកដ​ជា​មាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ហើយ។ ប៉ុន្តែ​មុន​ពេល​ទទួល​បាន​ជោគជ័យ​​ដូច​សព្វថ្ងៃ​នេះ នាយក​ប្រតិបត្តិ​គ្រប់​រូប​គឺ​មិន​មាន​​ប្រវត្តិ​ការ​ងារ​ដូច​គ្នា​នោះ​ទេ។ បើ​និយាយ​ពី​ការ​ងារ​ដំបូង​វិញ​មាន​នាយក​ប្រតិបត្តិ​ខ្លះ​ធ្លាប់​ធ្វើ​ជា​ អ្ន​ក​លាង​ចាន​ក្នុង​ភោជនីយដ្ឋាន​ថែម​ទៀត​ផង។ ចង់​ដឹង​ថា​នាយក​ប្រតិបត្តិ​ណា​​ដែល​មាន​ការ​ងារ​ស្រដៀង​គ្នា​ខ្លះ​ សូម​តាម​ដាន​ខាង​ក្រោម៖

១. MICHAEL DELL នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dell ធ្លាប់​​​ជា​អ្នក​លាង​ចាន​ក្នុង​ភោជនីយដ្ឋាន

MW-BO083_dell_m_MG_20131029150236

ក្នុង​វ័យ​​បាន​​១២​ឆ្នាំ​ លោក​​ទទួល​បាន​ការងារ​ដំបូង​ក្នុង​ជីវិត​​​​ជា​អ្នក​លាង​ចាន​ម្នាក់​នៅ​ ក្នុង​ភោជនីយដ្ឋាន​ចិន​មួយ។ ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ផង​​ ​Michael ​ក៏​​ត្រូវ​ប្ដូ​រ​​ធ្វើ​ជា​អ្នក​បម្រើ​ភ្ញៀវវិញ​ម្ដង។​ តែ​ក្រោយ​មក​ លោក​​ក៏​បាន​ប្ដូរ​​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​​ភោជនីយដ្ឋាន​មិចសិកូ​ក្បែរ​នោះ​ វិញ។

២. MARISSA MAYER នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ YAHOO ជា​អ្នក​លក់​គ្រឿង​ទេស​ក្នុង​ហាង

Vara-Mayer-Yahoo-1200

​មុន​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៅ​ក្រុមហ៊ុន Yahoo អ្នកស្រី​ Marissa Mayer ​បាន​ធ្វើ​ការ​ជា​អ្នក​លក់​គ្រឿង​ទេស​ម្នាក់​នៅ​ក្នុង​ហាង​មួយ​​ ជា​កន្លែង​ដែល​គាត់​បាន​សិក្សា​រៀន​សូត្រ​នូវ​ការងារ​សំខាន់ៗ​បាន​យ៉ាង​លឿន។ ​ ​ទេពកោសល្យ​ពិសេស​របស់​គាត់​នៅ​ពេល​នោះ​គឺ​​​អាច​ចាំ​មុខ​​​ទំនិញ​បាន​​៤០​ មុខ​​ក្នុង​រយៈពេល​១​នាទី។

៣. DOUG MCMILLON នាយក​ប្រតិបត្តិក្រុមហ៊ុន​​ WALMART ជា​អ្នក​ធ្វើ​ការ​ក្នុង​ឃ្លាំង​

maxresdefault

Doug McMillon ​គឺ​ជា​នាយក​ប្រតិបត្តិ​ម្នាក់​ដែល​ដាក់​ចិត្ត​ធ្វើ​ការ​ជា​មួយ​ នឹង​ក្រុមហ៊ុន​ដដែល​​​ស្ទើរ​តែ​ពេញ​​មួយ​​អាជីព​របស់​គាត់។ ប្រធាន​ និងជា​​នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន Walmart រូប​នេះ​មាន​​​ការ​ងារ​ដំបូង​​គឺ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ឃ្លាំង​ផ្ទុក​ អីវ៉ាន់​របស់​ក្រុមហ៊ុន​ Arkansas។

៤. REED HASTINGS នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NETFLIX ការ​ងារ​ជា​អ្នក​ដើរ​លក់​ឥវ៉ាន់​តាម​ផ្ទះ

netflix-reed-hastings

បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ លោក Reed Hastings ​​បាន​ធ្វើ​ការ​ជា​អ្នក​ដើរ​លក់​ម៉ាស៊ីន​បឺត​ធូលី​នៅ​តាម​ផ្ទះ​។​ ពេល​នោះ​ដែរ​ លោក​​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​ក្នុង​មហាវិទ្យាល័យ​​ Bowdoin College ក្នុង​រដ្ឋ​ Maine សហរដ្ឋអាមេរិក។ ប៉ុន្តែ​គាត់​បាន​ពន្យារ​ពេល​ការ​ចុះ​ឈ្មោះ​ចូល​រៀន​រយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បី​បន្ត​ការ​ងារ​ដើរ​លក់​ម៉ាស៊ីន​បឺត​ធូលី​របស់​គាត់ ដោយ​គាត់​បាន​និយាយ​ថា៖​ “ខ្ញុំ​ស្រលាញ់​​​មុខ​របរ​នេះ​​ ដោយសារ​ខ្ញុំ​​បាន​ជួប​មនុស្ស​ថ្មីៗ​ជា​​ច្រើន”។

៥. JEFF BEZOS នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុន AMAZON ការ​ងារ​ជា​អ្នក​ដឹក​នាំ​ការ​បោះ​ជំរំ

Jeff-BezosCEO-Amazon

ជា​សហគ្រិន​ផង ​និង​​ជា​នាយក​ប្រតិបត្តិ​​របស់​ក្រុមហ៊ុន​ Amazon ផង​ លោក​ Jeff Bezos ​បាន​ផ្ដើម​ការ​ងារ​ដំបូង​របស់​លោក​​ជា​អ្នក​គ្រប់​គ្រង​ជំរំមួយ​។ កាល​ពី​រៀន​នៅ​វិទ្យាល័យ​ លោក​ ​និង​អតីត​មិត្ត​ស្រី​​​​ Ursula Werner ​បាន​​បោះ​​ជំរំ​​មួយ​ឈ្មោះ​ថា​​ Dream Institute ​ដើម្បី​បង្រៀន​ដល់​ក្មេង​ថ្នាក់​ទី​​៤ , ៥ , និង​ទី​ ៦៕

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!