Monday, June 22, 2015

Browser​ ​ថ្មី​ដ៏​ទំនើប​ ​ទាន់សម័យ​នឹង​ចូល​ខ្លួន​មក​ជំនួស​ Internet Explorer​ នៅ​ក្នុង​ Windows

10Internet Explorer​ ដែល​ជា​កម្មវិធី​សម្រាប់​ប្រើប្រាស់​អីុនធឺណិត​មួយ​ របស់​ក្រុមហ៊ុន​ Microsoft​ បាន​បាត់បង់​ប្រជាប្រិយភាព​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ ចុងក្រោយ​នេះ​ ដោយ​សារ​មាន​គូ​ប្រជែង​ខ្លាំងៗ​ ក្នុង​នោះ​មាន​ដូចជា​ Google Chrome​ ជាដើម។​ នេះ​បើ​តាម​ការ​ធ្វើ​ស្ថិតិ​ដោយ​ Dadaviz។​

កម្មវិធី ​ជំនាន់​ចាស់​របស់​ Internet Explorer​ មាន​បញ្ហា​ជា​ច្រើន​ ហើយ​ចំណែក​ការ​ចេញ​កម្មវិធី​ជំនាន់​ថ្មី​វិញ​ ក៏​មិន​សូវ​មាន​អ្នកប្រើប្រាស់​ច្រើន​ដែរ​ ដែល​នេះ​ជា​មូលហេតុ​មួយ​ បណ្ដាល​ឲ្យ​ Microsoft​​ សម្រេច​ចិត្ត​បង្កើត​កម្មវិធី​ថ្មី​ គឺ​នៅ​ពេល​ Windows 10​ ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ​នេះ​ អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​កម្មវិធី​បើក​អីុនធឺណិត​ថ្មី​មួយ​ ដែល​មាន​កូដ​ឈ្មោះ​ថា​ Project Spartan។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ Microsoft​ បាន​បញ្ចេញ​កម្មវិធី​បើក​អីុនធឺណិត​ Spartan​ នេះ​ ជូន​អ្នក​ប្រើប្រាស់​ ដើម្បី​ធ្វើតេស្ត​ជា​សាធារណ​ ហើយ​ការ​ធ្វើ​បែប​នេះ​ Microsoft ​ប្រហែល​ជា​មាន​គោល​បំណង​ ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព​ ហើយ​ជាពិសេស​គឺ​ដើម្បី​ធ្វើ​ឲ្យ​ Windows 10 ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង។




0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!